ព្រះពុទ្ធសាសនា (ត)

Posted in ​ព្រះ​ពុទ្ធ​សាសនា on ខែមករា 7, 2009 by foresmonk

លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

អំពីការបំពេញនូវសេចក្ដីល្អ

ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង ប្រៀបដូចជាការងួតទឹកសំអាតកាយ អែការបំពេញនូវ សេចក្ដីល្អប្រៀបដូចជាការស្លៀកពាក់ និង ប្រដាប់តាក់តែងកាយដោយអលង្ការ។ ការបំពេញនូវសេចក្ដីល្អ គឺការបំពេញនូវតួនាទី ហើយការបំពេញនូវតួនាទីធ្វើអោយមាន គុណតំលៃ។ មនុស្សយើងម្នាក់ៗមានតួនាទីច្រើនយ៉ាង គឺតួនាទីជាមនុស្ស តួនាទីជាបុត្រធី តា តួនាទីជាភរិយា រឺជាស្វាមី តួនាទីជាមិត្ដ តួនាទីជាមាតាបិតា តួនាទីជាបព្វជិត៘ កិច្ចការក្នុងតួនាទីដែលត្រូវបំពេញយ៉ាងណានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងប្រាប់ សព្វ គ្រប់ទាំងអស់ដូច្នេះដើម្បីបំពេញនូវតួនាទីរបស់ខ្លួនឈានឆ្ពោះ ទៅរកសេចក្ដីសុខ មនុស្ស គ្រប់គ្នាត្រូវសិក្សាព្រះធម៌ដែលជាពាក្យ ទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ជាប្រយោ ជន៍ដើម្បី ការយល់ត្រូវចំពោះការងារដែលត្រូវធ្វើ និងដើម្បីតំកល់ខ្លួនក្នុងតួនាទីដ៏ប្រពៃ ដែល ជាមុខនាទី របស់ខ្លួនពិតៗ។

គុណតំលៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទី មនុស្សយើងមានជីវិតថ្លៃថ្នូរ ព្រោះធ្វើការតាមតួនាទី បានពេញលេញល្អបរិបូណ៌ មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតំលៃ ដូច្នេះមនុស្ស គ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ក្នុងតួនាទី។ មនុស្សខ្ជិល ដេកលក់មិនបានធ្វើការងារ មនុស្សឈឺក៏មិនបានធ្វើ ការងារ មនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញ មនុស្ស ដែលមិនបានបំពេញនូវតួនាទី របស់ខ្លួនក៏ដូចជាមនុស្សខ្ជិលដេកលក់ មនុស្សឈឺ និងមនុស្សស្លាប់យ៉ាងដូច្នោះដែរ រឺហៅថា ស្លាប់ទាំង រស់ ស្អុយទាំងស្រស់»។

មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាព បំពេញតួនាទីអោយបានពេញលេញ បរិបូណ៌ ដើម្បីកពូននូវគុណ តំលៃនៃជីវិត អោយជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អ ជាគ្រូល្អ ជាសិស្ស ល្អ ជាភរិយាស្វាមីល្អ ជាមិត្ដល្អ ជាចៅហ្វាយនាយល្អ ជាអ្នកបំរើការល្អ ជាពុទ្ធបរិស័ទល្អ ជាប្រជាពលរដ្នល្អ និងអោយជាមនុស្សមានតំលៃសំរាប់សាសនា សំរាប់សង្គមជាតិ។

ពុទ្ធសានិកជនដែលល្អ គឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ចំពោះបព្វជិតត្រូវ បំពេញនូវគន្ថធុរៈ និងវិបស្សនាធុរៈព្រមដោយ ការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនា ជាអុបាសក ជាអុបាសិកា ត្រូវខ្វល់ខ្វាយបំ ពេញកិច្ចការទំនុកបំរុងព្រះសាសនាដោយម៉ឹងម៉ាត់ មក វត្ដដើម្បីជួយកិច្ចការរបស់វត្ដអោយបានពេញដៃ ពេញជើង ធ្វើការដោយចិត្ដស្មោះត្រង់ ត្រូវកសាងខ្លួនអោយទៅ ជាធនធានដ៏ សំខាន់ របស់ព្រះពុទ្ធសាសនា។ កូនដែលជាមនុស្សមានតំលៃរបស់អូវពុកម្ដាយ គឺកូនដែលធ្វើអោយអូវពុកម្ដាយសប្បាយចិត្ដ ជាកូនដែ លអូវពុកម្ដាយស្រលាញ់ដោយសេក្ដីសង្ឃឹម ព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។

អ្នកណាជាមនុស្សដែលឆ្លាត រៀនល្អ រៀនពូកែ ធ្វើប្រយោជន៍អោយដល់ប្រទេសជាតិ ធ្វើអោយលោក គ្រូអ្នកគ្រូសប្បាយចិត្ដ រីករាយដោយបានគិតឃើញថា អាត្មាអញបានផលិតមនុស្សអោយមានប្រយោជន៍ ដល់ប្រទេសជាតិ អ្នកនោះអែងគឺជាសិស្សដែលមានគុណ តំលៃដ៏ថ្លៃថ្លារបស់សាលារៀន។

មិត្ដដែលមានគុណតំលៃ គឺជាមិត្ដដែលនាំមិត្ដអោយផុតពីនរក និងសេចក្ដីក្ដៅក្រហាយ ផ្សេងៗជួយការ ពារមិត្ដអោយផុតពីអន្ដរាយ ណែនាំមិត្ដ ដាស់តឿនមិត្ដ បបួលមិត្ដមករកគុណធម៌ អោយមិត្ដស្ដាប់ធម៌ដែ លជាគ្រឿងអប់រំចិត្ដ។

ម្យ៉ាងទៀត មនុស្សដែលមានតំលៃគឺមនុស្សដែលពឹងបាន ដំបូលផ្ទះមានតំលៃព្រោះធ្វើអោយយើងពឹង បានដោយបិទបាំងនូវកំដៅថ្ងៃ និងទឹកភ្លៀងជាដើម ទោះជាអ្វីៗទៀតក៏ដោ យអោយតែជាទីពឹងបាន គឺសុទ្ធ តែជារបស់មានតំលៃទាំងអស់ យ៉ាងណាមិញមនុស្សយើង ដែលកើតមកហើយ អាចជាទីពឹងបានដល់អ្នក ដទៃរឺអោយអ្នកដទៃពឹងបាន គឺជាមនុស្សមានតំលៃយ៉ាងនេះអែង។

មាតាបីតាមានតំលៃដ៏ក្រៃលែង ព្រោះជាទីពឹងរបស់កូនដែលនៅត្ូចៗ លុះដល់កូនធំឡើងមាតាបិតាពឹង កូនបានវិញ កូនក៏មានតំលៃ ដល់ មាតាបិតាដែរ ដូច្នេះមនុស្សយើងកើតមក ត្រូវធ្វើអោយបានពីរចំណុចសំ ខាន់គឺ មួយទីពឹងអ្នកដទៃ ពីរជាបុគ្គលដែលគេគួរបូជា (អាមិសបូជានិងបដិបត្ដិបូជា) តាមពិតមនុស្សដែល ជាទីពឹង គឺមនុស្សដែលគួរគេបូជា ហ្នឹងអែងដូចជាសាសនាជាទីពឹង ទើបមនុស្ស គោរពបូជាសាសនា។ ការ បំពេញនូវអំពើ ល្អគ្រប់យ៉ាង គឺដើម្បីធ្វើខ្លួនអោយបានជាទីពឹង យ៉ាងហោចណាស់ក៏ត្រូវអោយបានជាទីពឹង នៃខ្លួនអែងដែរ។

អំពីការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត

ការមិនធ្វើនូវបាបទាំងពួង ប្រៀបដូចអ្នកឈឺវៀរចំណីទាស់ ការបំពេញនូវសេចក្ដីល្អ ប្រៀបដូចអ្នកឈឺបរិ ភោគអាហារបំប៉នសុខភាព អែការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត ប្រៀបដូចអ្នកឈឺលេបថ្នាំកំចាត់ បង់នូវរោគអោយបានជាសះស្បើយ។

ការសំអាតចិត្ដអោយស្អាត អាស្រ័យដោយបញ្ញាយល់ដឹងអំពីការពិតនៃជីវិត បញ្ញាធ្វើ កិច្ចកំចាត់បង់នូវ គ្រឿងសៅហ្មងរបស់ចិត្ដ ដូច្នេះក្នុងជីវិតរាល់ថ្ងៃត្រូវអប់រំចំរើនបញ្ញា។ ការពិតនៃជីវិត គឺរមែងមានលាភ រមែងអត់លាភ រមែងមានយស រមែងអត់យស រមែង មានគេសរសើរ រមែងមានគេនិន្ទា រមែងមានសុខ រមែងមានទុក្ខជាធម្មតាតែព្រោះ មិនដឹងការពិតនៃជីវិត ចិត្ដក៏រមែងចំរើនទៅដោយ គ្រឿងសៅហ្មង។ ការ សិក្សាអំពីសេចក្ដី ពិតនៃជីវិតដោយ យោនិសោមនសិការ ជាហេតុនាំអោយចំរើននូវបញ្ញា។

យោនិសោមនសិការ គឺឆ្លាតក្នុងការពិចារណា បានដល់ការពិចារណារកហេតុនៃអ្វីៗដែលបានកើតឡើង ព្រោះអ្វីៗដែលបានកើតឡើង ក្នុងជីវិតសុទ្ធតែត្រឹមត្រូវពិតទៅតាមហេតុ។ ហេតុផលជាច្បាប់ធម្មជាតិ ជា ការពិតនៃជីវិត ជាសច្ចៈធម៌ជាធម្មៈដែលសំរាប់ សិក្សា ដូច្នេះ ហើយយើងត្រូវកែប្រែពីការញាប់ញ័រចំពោះ សេចក្ដីពិតនៃជីវិត ត្រលប់មកជាការសិក្សា អប់រំចំរើនប្រាជ្ញាស្មារតី ក្នុងសេចក្ដី ពិតនៃជីវិតវិញ។

នៅពេលបានលាភយស ក៏ប្រើលាភយសនោះអោយបានសំរេចជាប្រយោជន៍ដល់ខ្លួន អែអ្នកដទៃ បានពាក្យសរសើរក៍មានស្មារតី មិនស្រវឹងវង្វេង ហើយក៏មានកំលាំងចិត្ដ ប្រព្រឹត្ដការងារជាប្រយោជន៍ត ទៅទៀត បានសុខហើយក៏រក្សានូវហេតុនៃសេចក្ដីសុខ នោះនឹងចែកចាយសេចក្ដីសុខអោយទូលំទូលាយ ដល់អ្នកដទៃផងទៀត តែបើអត់លាភរឺវិនាស ទ្រព្យអត់យស រឺអស់យស និន្ទាទុក្ខមកដល់ ត្រូវកំណត់ដឹងថា នេះជាការពិតនៃ ជីវិតហើយត្រូវសិក្សាដោយយោនិសោមនសិការ អោយសំរេចបាននូវប្រយោជន៍ដ៏សំ ខាន់មកវិញកាលណាបើអប់រំបានយ៉ាងនេះអ្វីៗដែលបានមកដល់ជីវិត គឺសុទ្ធតែញ៉ាំងប្រយោជន៍អោយសំ រេចបានទាំងអស់ ដូច្នេះជីវិតមានតែការរីកចំរើនទៅដោយប្រយោជន៍។

សេចក្ដីស្រលាញ់ដោយចន្ទរាគៈ ជាហេតុនៃសេចក្ដីទុក្ខប៉ុន្ដែមានមនុស្សច្រើននាក់យល់ថា សេចក្ដីស្រលាញ់បែបនេះជាហេតុនៃសេចក្ដី សុខនឹងនាំអោយជីវិតមានន័យទៅវិញ បើវត្ថុជាទីស្រលាញ់មានការវិនា សទៅ គេក៏មានទុក្ខសោកដែរ តែនេះគេយល់ថា ទុក្ខ សោក របស់គេកើតឡើង ព្រោះហេតុតែវត្ថុនោះ អែងមានការវិនាសទៅតែប៉ុណ្ណោះដោយ គេពុំបានឃើញតាមសេចក្ដីពិតថា ការស្រលាញ់ ដោយឆន្ទរាគៈ នេះជាហេតុនៃសេចក្ដីទុក្ខ សោកឡើយ។

នៅពេលដែលបាត់បង់អ្វីៗ ដែលជាទីស្រលាញ់ពេញចិត្ដ សត្វលោករមែងមានសេចក្ដីទុក្ខសោកនេះគឺ ជាការបាត់បង់នូវសេចក្ដីសុខតាម ផ្លូវចិត្ដ។ សត្វលោកពុំបានឃើញទោសចំពោះរបស់ដែលជាទីស្រលាញ់ ឡើយ សត្វលោកខំស្វែងរកនូវអ្វីៗដែលបានបាត់ទៅនោះ ដោយប្រើគ្រប់មធ្យោបាយ រហូតហ៊ានធ្វើនូវអំ ពើទុច្ចរិតទៀតផងនេះព្រោះសត្វលោកយល់ថា សេចក្ដីសុខរបស់ខ្លួនវាស្ថិតនៅក្នុងរបស់ ដែលបាត់ទៅនោះ អែង។

សត្វលោកដែលមិនបានសិក្សាអំពីការពិតនៃជីវិតរមែងញាប់ញ័រដូចត្រីនៅក្នុងទីដែលមានទឹកតិចសត្វ លោកផ្ញើសេចក្ដីសុខរបស់ខ្លួនតែ ជាមួយនឹងរបស់ខាងក្រៅ ម្លោះហើយចិត្ដរបស់សត្វលោកត្រូវសៅហ្មង ជានិច្ចដោយឆន្ទរាគៈ ទាំងដែលសៅហ្មង ព្រោះការមិនបាន ឃើញទោសនៃឆន្ទរាគៈទៀតផង។

ការសិក្សាអំពីសេចក្ដីពិតនៃជីវិត កំណត់ដឹងចំពោះរបស់ដែលមិនទៀង រមែងនាំអោយ ឃើញទោសនៃ ឆន្ទរាគៈដែលជាហេតុនៃសេចក្ដី ទុក្ខ និងនាំអោយចិត្ដស្អាតផូរផង់មានភាពភ្លឺស្វាង។ ការពិតនៃជីវិតជាច្បា ប់ហេតុផល ផលរមែងប្រព្រឹត្ដទៅតាមហេតុ ដូច្នេះកិច្ចរបស់ បញ្ញាក្រៅអំពីធ្វើការសំអាតចិត្ដអោយស្អាត ផូរផង់នោះ បញ្ញានៅមានកិច្ចសាងហេតុនៃសេចក្ដីសុខក្នុងជីវិតបាន យ៉ាងសម្បូណ៌ទៀត ផង ព្រោះបញ្ហាបាន យល់អំពីហេតុផលនៃ ធម្មជាតិ។

សរុបប្រយោជន៍នៃព្រះពុទ្ធសាសនា

ការមិនធ្វើអំពើអាក្រក់ទាំងពួង បានផ្ដល់អោកាសដល់ការបំពេញសេចក្ដីល្អ អែការបំពេញសេចក្ដីល្អមាន អុបការៈដល់ការសំអាតចិត្ដ របស់ខ្លួន ជាទីបំផុតនៃព្រហ្មចរិយធម៌ទាំងបី មុខ នេះគឺចិត្ដស្អាតផូរផង់ហ្នឹងអែង ចិត្ដស្អាតផូរផង់មានប្រយោជន៍ដល់ការឈ្នះអស់នូវ ទុក្ខទាំងពួង។

Advertisements

ព្រះពុទ្ធសាសនា

Posted in ​ព្រះ​ពុទ្ធ​សាសនា on ខែមករា 3, 2009 by foresmonk

លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

ព្រះពុទ្ធសាសនាជាសាសនាចង្អុលបង្ហាញ ប្រាប់អំពីហេតុផល និងណែនាំអប់រំអោយសត្វលោកដើរក្នុងផ្លូវ ត្រូវ គឺផ្លូវនៃសេចក្ដីសុខ ចំរើនដែលសត្វលោកខ្លួនអែងប្រាថ្នាចង់បាន ព្រះពុទ្ធសាសនាគឺជាផែនទីនៃជីវិតស ត្វលោក អែការប្រព្រឹត្ដរបស់សត្វលោកគឺជាការ ដើរផ្លូវ ។ ព្រះពុទ្ធសាសនាបានបង្ហាញប្រាប់ផ្លូវនៃសេចក្ដីសុខមាន៣ប្រការគឺ
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង១
ការ បំពេញនូវ សេចក្ដីល្អ១
និងការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាតផូរផង់១

អំពីការមិនធ្វើនូវអំពើអាក្រក់ទាំងពួង
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង សំខាន់បំផុតគឺការមិនបៀតបៀនអ្នកដទៃ សេចក្ដីសុខដែលកើតមកពី ការមិនបៀតបៀនអ្នកដទៃ ជាសេចក្ដីសុខដ៏ធំទូលាយ និងជាគ្រឹះនៃសេចក្ដីសុខថ្នាក់ខ្ពស់តទៅទៀតផង។ មនុស្សយើងជាទូទៅ កាលដែលស្វែងរកនូវសេចក្ដីសុខ សំរាប់ខ្លួន រមែងស្វែងរកនូវវត្ថុដែលខ្លួនពេញចិត្ដ វត្ថុដែលខ្លួនស្រលាញ់ត្រូវការចង់បាន ដោយរួមប្រមូលនូវវត្ថុទាំងអស់មកវាស្ថិតនៅ ក្នុង៥ចំណុច

១ -រូបជាទីពេញចិត្ដសំរាប់ប៉ះនឹងភ្នែក
២ -សំលេងជាទីពេញចិត្ដសំរាប់ប៉ះនឹងត្រចៀក

៣ -ក្លិនជាទីពេញចិត្ដសំរាប់ប៉ះនឹងច្រមុះ

៤ -រសជាទីពេញចិត្ដសំរាប់ប៉ះនឹងអណ្ដាត

៥ -ផោដ្ឋព្វៈជាទីពេញចិត្ដសំរាប់ប៉ះនឹងកាយ។
ព្រោះហេតុតែសេចក្ដីត្រូវការនូវវត្ថុបំណង ដែលមាននូវចំណុចជាទីពេញចិត្ដ៥មុខនេះមនុស្សយើងក៏ ចូលដល់ការបៀតបៀនអ្នកដទៃ ដើម្បីដណ្ដើមយក នូវអ្វីៗដែលខ្លួនអែងពេញចិត្ដ។ការបៀតបៀនអ្នកដទៃ វាកើតមកអំពីចិត្ដដែលប្រាសចាកនូវសតិសម្បជញ្ញៈ ចិត្ដ អិតមេត្ដាចិត្ដមិនមាននូវសេចក្ដីសុខស្ងប់ព្រោះ ហេតុតែចិត្ដមានសភាពវរវឹកជាទុក្ខយ៉ាងនេះហើយទើបបានបញ្ចេញនូវសកម្មភាព ធ្វើ អោយអ្នកដទៃមាន សេចក្ដីទុក្ខផងធ្វើអោយសង្គមជាតិវរវឹកមិនមាននូវសេចក្ដីស្ងប់ផង។

ដើម្បីការមិនបៀតបៀនអ្នកដទៃ មនុស្សយើងត្រូវតែអប់រំចំរើននូវធម៌មេត្ដាអោយមានក្នុងចិត្ដ ដែលគេ តែងហៅថា មនុស្សមានធម៌ក្នុង ខ្លួន តាមពិត ចិត្ដដែលមេត្ដា ជាចិត្ដមាននូវសេចក្ដីសុខ មនុស្សយើង ត្រូវចេះស្វែងរកសេចក្ដីសុខពីក្នុងចិត្ដរបស់ខ្លួនអែងផង កុំចេះតែ ស្វែង រកសេចក្ដីសុខពីវត្ថុខាងក្រៅនោះ ព្រោះកាលណាបើមាននូវសេចក្ដីសុខក្នុងចិត្ដហើយក៏ព្រមអោយអ្នកដទៃបានសេចក្ដីសុខផង ដែរ បែប នេះសង្គមជាតិក៏រមែងមានសេចក្ដីសុខស្ងប់ជាពិតប្រាកដ។

ទឹកចិត្ដមេត្ដា គឺប្រាថ្នាអោយអ្នកដទៃបានសុខ បានចំរើនកើនប្រយោជន៍ ដោយមានខ្លួនអែងជាអុបមា នៅពេលដែលនឹកគិតទៅរក បុគ្គលណា មេត្ដាកើតឡើងប្រាថ្នាអោយបុគ្គលនោះបានសេចក្ដីសុខ អប់រំចិ ត្ដយ៉ាងនេះ ហ្វឹកហាត់គំនិតយ៉ាងនេះ រឿយៗជាប្រក្រតី ទោះជានៅក្នុងផ្ទះក្ដី សូមអោយអ្នកដទៃបានសេចក្ដី សុខ។ ការដែលមិនធ្វើនូវអំពើអាក្រក់ទាំងពួង ព្រោះមកអំពីមានសេចក្ដីសុខនៅ ក្នុងចិត្ដ សេចក្ដីសុខនេះមាន ជាតិជាកុសល ជាសេចក្ដីសុខដែលប្រាសចាកគំនុំគុំគួន ប្រាសចាកការច្រណែនប្រាសចាកគំនិតបៀតបៀន និងប្រាសចាកគ្រឿងសៅហ្មងរបស់ចិត្ដផ្សេងៗទៀត។

មនុស្សយើងម្នាក់ៗ រមែងមានទំនាក់ទំនងជាមួយអ្នកដទៃ ដូចជាមាតាបិតា និងបងប្អូនជាដើម កាលណា បើយើងប្រព្រឹត្ដនូវអំពើឆ្គាំឆ្គង ជាអំពើដែលមនុស្សក្នុងសង្គមតិះដៀលឈ្មោះថា យើងបៀតបៀនដល់មា តាបិតា និងបងប្អូនរបស់យើងជាដើមដោយពិត ព្រោះធ្វើ អោយមាតាបិតា និងបងប្អូនជាដើមនោះៗ មាន ទុក្ខផ្លូវចិត្ដដោយខ្មាសអ្នកដទៃ ដូច្នេះហើយទើបអ្នកដែលមានមេត្ដាធម៌ក្នុងខ្លួន មុននឹង ធ្វើអំពើអ្វីៗ តែងគិ តអំពើរបស់ខ្លួនឡើយ។

ភរិយា និងស្វាមីជួបគ្នាថ្មីថ្មោង ច្រើនដោយសេចក្ដីស្រលាញ់តាមបែបកិលេសក្នុងចិត្ដលុះដល់សេចក្ដី ស្រលាញ់តាមបែបកិលេសក្នុង ចិត្ដនោះមានការថយចុះ ហើយមេត្ដាចូលមកជំនួស ភរិយានិងស្វាមីនោះ រមែងរួមរស់ជាមួយគ្នាដោយសុខសាន្ដ មិនមានការឈ្លោះ ទាស់ ទែង បែកបាក់គ្នាឡើយ។ មេត្ដានាំអោយមនុស្សយើងមានសុជីវធម៌ និងមានសីលធម៌ក្នុងការរស់នៅ ធ្វើអ្វីៗតែងគិតក្រែងអ្នកដ ទៃមានសេចក្ដីទុក្ខលំបាកដោយសារខ្លួន មិនត្រឹមតែប៉ុណ្ណោះមេត្ដានាំអោយមនុស្សយើងមានចិត្ដរីករាយ ក្នុងការជួយអ្នកដទៃទៀតផង។

កាលដែលចិត្ដមិនទាន់មានការអប់រំ មិនទាន់ចំរើនដោយអរិយធម៌ ចិត្ដចេះត្រេកអរតែពីខាងបាននូវទ្រ ព្យសម្បត្ដិផ្សេងៗ ចេះរីករាយ ក្នុងការទទួលយក តែមិនត្រេកអររីករាយក្នុងការអោយទានដល់អ្នកដទៃឡើ យ លុះដល់ចិត្ដបានទទួលការអប់រំបានចំរើន លុះទៅ ដោយអរិយធម៌ ចិត្ដក៏ចេះត្រេកអររីករាយក្នុងការប រិច្ចាគជួយសង្រ្គោះដល់អ្នកដទៃផង មិនមែនចេះត្រេកអរតែពីខាងបានប៉ុណ្ណោះ ឡើយ ។

មាតាបិតាប្រាថ្នាប្រយោជន៍ដល់កូនប្រុសស្រី ធ្វើការងារបំពេញតួនាទីរបស់ខ្លួនសង្រ្គោះដល់កូនប្រុសស្រី លុះដល់បានឃើញកូនប្រុស ស្រីមានសេចក្ដីសុខ មាតាបិតាក៏មានចិត្ដជាសុខដូច្នេះ នៅក្នុងលោកនេះមិន មែនមានតែសុខព្រោះការបាននូវវត្ថុទាំងពួងនោះទេ គឺពិត ជាមានសេចក្ដីសុខព្រោះការបរិចាគនូវវត្ថុទាំង ពួងផងដែរ ដែលជាសេចក្ដីសុខតាមផ្លូវចិត្ដប្រកបទៅដោយមេត្ដាធម៌ និងសេចក្ដីសុខ ក្សេមផ្សេងៗទៀត តាមរយៈនៃការអប់រំចំរើននូវកុសលធម៌ទាំងពួង។

សូមមនុស្សទាំងឡាយក្រងនូវកុសលធម៌ ដើម្បីអោយខ្លួនបានទៅជាមនុស្សដ៏ល្អ ដូចជាអ្នកក្រងផ្កាបានរើ សយកផ្កាដែលល្អៗមកក្រង សំរេចបានទៅជាភួងមាលាដ៏ល្អយ៉ាងនោះអែង។សូមមនុស្សទាំងឡាយស្វែង រកសេចក្ដីសុខពីក្នុងចិត្ដិរបស់ខ្លួនអោយបានច្រើន សូមចេះ ត្រេកអរនឹងអំពើល្អរបស់ខ្លួន សូមកុំបៀតបៀ នសត្វដទៃ និងសូមកុំធ្វើនូវបាបទាំងពួងឡើយ។

(នៅមាន ត)

ការត្រាស់ដឹង

Posted in ​ព្រះ​ពុទ្ធ​សាសនា on ខែធ្នូ 29, 2008 by foresmonk

វិរិយបណ្ឌិតោ ភិក្ខុ ប៉ាង ខាត់

ពាក្យថា “ត្រាស់ដឹង” សព្វថ្ងៃនេះ គេឮហើយ គេឆ្លើយភ្លាមថា មិនយល់ទេ គេតែងឆ្ងល់ ហើយគេដណ្តឹងសួរថា ដូចម្តេចហៅថា “ត្រាស់ដឹង” ?  សម្រាប់អ្នកមិនមានការសិក្សា ពាក្យថា “ត្រាស់ដឹង” ពិបាកស្តាប់មែនហើយ ព្រោះជាពាក្យបច្ចេកទេស ដែលសម្រាប់ប្រើតែក្នុងសាសនា ប៉ុន្តែបើបានទទួលពាក្យពន្យល់ហើយ មិនជាការពិបាកយល់ប៉ុន្មានទេ ហើយក្នុងការសិក្សា ពុទ្ធប្រវត្តិនេះ “កណ្ឌត្រាស់ដឹង” ជាចំណុចមួយដ៏សំខាន់ក្រៃលែង។ គេតែងកើតសង្ស័យ ហើយគេសួរថា “ត្រាស់ដឹង”នោះដូចម្តេច? ដែលនិយាយថាព្រះសម្មាសម្ពុទ្ធ បានត្រាស់ដឹង តើព្រះអង្គបានឃើញធម៌អ្វី? ទើបបានជាទ្រង់យល់ថា ព្រះអង្គត្រាស់ដឹង ព្រះអង្គឈប់លែងស្វះស្វែងរកតទៅទៀត ហើយចាប់ផ្តើមប្រកាសធម៌ ដែលទ្រង់ត្រាស់ដឹងនោះដល់សត្វលោក។ ប្រស្នាដែលថា “ព្រះអង្គបានឃើញធម៌អ្វី ហើយទើបបានជាព្រះអង្គយល់ថា ព្រះអង្គត្រាស់ដឹង ” នេះជាប្រស្នាធំណាស់ ។

ដើម្បីដោះស្រាយប្រស្នានេះ គួរយើងយល់ពាក្យថា “ត្រាស់ដឹង” ទុកមុនសិន ថាពាក្យនេះមានន័យដូចម្តេច ។ ពុទ្ធប្រវត្តិបានបង្ហាញឲ្យយើងឃើញថា ព្រះពោធិសត្វ ស្តេចចេញសាង អភិនេស្ក្រមណ៍ ចេញសាងរកអ្វី? ថារកសេចក្តីសុខពិត កាលទ្រង់កំពុងស្វែងរក ទ្រង់បានឃើញអ្វីមួយ នៅក្រោមដើមពោធិព្រឹក្ស ដែលទ្រង់មិនដែលបានឃើញសោះ ក្នុងអតីតកាល ការរកឃើញអ្វីមួយនោះ បានធ្វើឲ្យព្រះអង្គមានព្រះទ័យភ្លឺស្វាង មើលលោកទាំងបីឃើញពិតទៅតាមពិត ដូចជាគេទៅបើកគំរបដែលគេបិទ ឲ្យរបើកឡើង ហើយមើលឃើញអ្វីមួយនៅក្នុងនោះយ៉ាងច្បាស់ ឥតភ័ន្តច្រឡំ ដោយបញ្ញាព្រះអង្គ ដែលមិនមានទីបំផុត ឥតសល់ចន្លោះត្រង់ណាសោះ មិនតែប៉ុណ្ណោះទេ ការកឃើញនេះ បានធ្វើឲ្យព្រះអង្គដឹងថា មានសេចក្តីសុខ ជាសេចក្តីសុខដែលទ្រង់មិនដែលបានដឹងមកពីកាលមុន ព្រោះក្រោយដែលទ្រង់បានរកឃើញហើយ គឺក្រោយដែលថាទ្រង់បានត្រាស់ដឹងហើយ ទ្រង់ស្រាកព្រះកាយ ទ្រង់សម្រាក “សោយវិមុត្តិសុខ” សុខដែលកើតឡើងដោយដឹងព្រះអង្គថា បានដោះស្រាយ ប្រស្នាទុក្ខដែលអ្នកមុនព្រះអង្គ ដោះមិនបាន ហើយព្រះអង្គបានដោះស្រាយ សម្រចបរិបូណ៌ ហើយឥតមានសល់ទៀតទេ ប្រថាប់នៅទីណា ជិតពោធិមណ្ឌលដូចជានៅ ក្រោមអជបាលនិគ្រោធក្តី នៅឋានមុជលិនស្រះក្តី ដើមរាជាយតនក្តី ទ្រង់តែងតែពេញព្រះទ័យ បញ្ចញឧទានថា “ទ្រង់បានសម្រចហើយៗ”  ការរកឃើញអ្វីមួយដែលទ្រង់ចង់បាន ហើយទ្រង់បានសម្រច គឺការបានរកឃើញអ្វីនោះ ហៅថា “ការត្រាស់ដឹង” ។

(នៅមានត)

ការងារ​ជា​បច្ច័យ​ញ៉ាំង​លោក​ឲ្យ​ចំរើន

Posted in គ្មាន​ចំណាត់ក្រុម on ខែធ្នូ 22, 2008 by foresmonk

ហ្លួង​និពន្ធ​មន្រ្តី ញ៉ុក – ថែម
មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​សេចក្ដី​ចំរើន​ឥត​អាក់​រាប់​ចាប់​ តាំង​ពី​បុរាណ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។ មនុស្ស​សម័យ​បុរាណ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត ៗ គ្នា​មក​ហើយ រាប់​រយ​រាប់​ពាន់​ឆ្នាំ ទើប​លោក​យើង​បាន​ដុះ​ដាល​ចំរើន​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ ។
តាម​ដោយ​ពិត​កិច្ចការ​ស្នាដៃ​របស់​មនុស្ស​ទេ​តើ ដែល​ជា​តួ​ចក្រ​យ៉ាង​សំខាន់ សម្រាប់​ឯកជន ឬ​មហា​ជន ឬ​សង្គម ឬ​សម្រាប់​ប្រទេស​ជាតិ រហូត​ដល់​ពិភព​លោក​ទាំង​មូល ដែល​យើង​អាស្រ័យ​នៅ​សព្វ​ថ្ងៃ​នេះ ។ ហេតុ​នេះ ទើប​យើង​មើល​ឃើញ​ជាក់​ច្បាស់​ថា ក្នុង​លោក​នេះ គ្មាន​មនុស្ស​នៅ​ទំនេរ​ទេ សុទ្ធ​តែ​មាន​ការងារ​ទៅ​តាម​សភាព​រៀង ៗ ខ្លួន កាល​យើង​នៅ​តូច​យើង​ក៏​ធ្វើ​ការ​ផ្សេង ៗ មាន​ស៊ី​ផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់​ចំរើន​វ័យ​ធំ​បន្តិច​ឡើង យើង​ក៏​ធ្វើ​ការ​សិក្សា​រៀន​សូត្រ ហាត់​លោត, ហាត់​រត់, ហាត់​ហែល​ទឹក ។ ល ។ ដល់​មាន​អាយុ​គ្រប់​នីតិភាព យើង​ត្រូវ​ធ្វើការ​ចិញ្ចឹម​ជីវិត​អាត្មា​នឹង​គ្រួរសា​ទៅ​ទៀត ។ ការ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​នឹង​ការ​គ្រប់​គ្រង​រក្សា​គ្រួសា ជា​ភាសរៈ​ប្រចាំ​របស់​មនុស្ស​គ្រប់​រូប​ដោយ​ពិត ។
ខួរ​ក្បាល​នឹង​សេចក្ដី​ឈ្លាស​វៃ ព្រម​ទាំង​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ទេ​តើ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ដ៏​ធំ​ទូលាយ​មហិមា​នេះ សម​ជា​ទី​ស្នាក់​នៅ​នៃ​មនុស្ស​លោក ។ សេចក្ដី​ចំរើន​ដែល​ហៅ​ថា អារ្យធម៌​របស់​លោក​ជា​ផល​ដែល​បាន​មក​ពី​ខួរ​ក្បាល​នឹង​សេចក្ដី​ប្រឹង​ប្រែង​ ធ្វើការ​របស់​មនុស្ស​ទាំង​អស់ ។ គ្រប់​យ៉ាង​ក្នុង​លោក តែង​តែ​មាន​ការ​ប្រែ​ប្រួល​ជានិច្ច​គ្រប់ ៗ នាទី ។ មនុស្ស​សម័យ​បុរាណ មាន​គំនិត​ចង់​ហោះ​ហើរ​ដើរ​ធ្យាន​លើ​វេហាស៍​ដូច​ជា​បក្សី ។ មាន​គំនិត​គិត​ចង់​បង្កើត​យាន​ជំនិះ​វិសេស​ផ្សេង ៗ មក​ហើយ ដូច​មាន​សេចក្ដី​ដំណាល​ពី​មនោភាព​របស់​មនុស្ស ក្នុង​សាស្រ្តា​ល្បែង​នានា មាន​រឿង​ហង្សយន្ត ឬ​ភួង​ម៉ាល័យ​ជា​ដើម ។
គំនិត​គិត​ស្មាន​របស់​មនុស្ស​សម័យ​ជាន់​ដើម ក្លាយ​ទៅ​ជា​ការ​ពិត​ឡើង​ក្នុង​សម័យ​ជាន់​ក្រោយ​នេះ ដូច​ជា​យាន​ជំនិះ​យ៉ាង​វិសេស ៗ ទាំង​ខាង​ជើង​ទឹក ទាំង​ខាង​ជើង​គោក ទាំង​ឃាង​អាកាស ដូច​រថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់​ពង្រួញ​ផ្លូវ​គមនាគមន៍​ឲ្យ​ខ្លី​ចុះ អាច​ទៅ​បាន​គ្របិ​ទិស​ទី​ក្នុង​លោក ។ ខាង​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក ហាក់​ដូច​ជា​យើង​បាន​សម្រេច​វិជ្ជា​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ទាន់​ចិត្ត ដូច​ទូរស័ព្ទ​ទូរលេខ​នឹង​វិទ្យុ​ជាដើម ។ ផ្នែក​ខាង​ការ​រីក​រាយ​កំសាន្ត​ចិត្ត​ក្នុង​វេលា​រាត្រី​វិញ​ក៏​មាន​ភាព​ យន្ត ( កុន​ស្រមោល ) នឹង​វិទ្យុភាពយន្ត ហើយ​មក​ក្នុង​សម័យ​បរមាណូ​នេះ វិជ្ជាការ​របស់​មនុស្ស​រឹង​រឹត​តែ​ចំឡែក​អស្ចារ្យ​ណាស់​ទៅ​ទៀត ដូច​ជា​គ្រាប់​បែក​បរមាណូ​នឹង​វត្ថុ​សព្វ​សារពើ ដែល​ធ្វើ​ពី​រិទ្ធិ៍​បរាណូ សុទ្ធ​សឹង​តែ​អស្ចារ្យ​ណាស់ ។ ហើយ​អំណើះ​ត​ទៅ​ខាង​មុខ​ទៀត អាច​កើត​អស្ចារ្យ​ចំឡែក​ប្្លែក ៗ ថ្មី ៗ ទៀត ។ ច្រើន​លើស​លន់​គណនា ដែល​សម្រេច​ដោយ​បញ្ញា​នឹង​ស្នាដៃ​របស់​មនុស្ស​មិន​ខាន ។
ក្នុង​ចំណោម​ពួក​អ្នក​ជញ្ជឹង​រំពឹង​គិត​ចង់​រៀបចំ ពិភព​លោក​ឲ្យ​បាន​ចំរើន​រុង​រឿង ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត បើ​ពោល​ដោយ​ភាគ​ច្រើន គឺ​ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត ដែល​បាន​ខំ​ប្រឹង​កសាង​សេចក្ដី​ចំរើន​នឹង​ការ​ស្រួល​សប្បាយ ដល់​មនុស្ស​ជាតិ​ផង​គ្នា ។ មាន​ចួនកាល លោក​អ្នក​នឹក​ស្មាន​ថា គំនិត​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត ជា​គំនិត​ឥត​ហេតុ​ផល​ហួស​វិស័យ​មនុស្ស​លោក ត​មក​សម័យ​ខាង​ក្រោយ ក្លាយ​ទៅ​ជា​ការ​ពិត​ជាក់​ស្ដែង​ឡើង ពិភព​លោក​ទើប​ប្រដាប់​ប្រដា​ដោយ​របស់​ចំឡែក ៗ ច្រើន​ជា​អនេក​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​ជា​ផល​កើត​ឡើង​ដោយ​សតិ​បញ្ញា​នឹង​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​ វិទ្យាសាស្រ្ត​ដោយ​ភាគ​ច្រើន​បំផុត ។
កាល​បើ​យើង​សំឡឹង​មើល​ជុំវិញ​ខ្លួន​យើង ហើយ​សួរ​ខ្លួន​ឯង​ថា នរណា​ជា​អ្នក​សាង​វត្ថុ​ផ្សេង ៗ អស់​ទាំង​នោះ​ឡើង អ្នក​ណា​កសាង​រថយន្ត, រថភ្លើង, ភ្លើង​អគ្គិសនី, យន្ត​ហោះ​ជា​ដើម អ្នក​ណា​ជា​អ្នក​គិត​ផ្សំ​ថ្នាំ​បំបាត់​រោគ​នានា, អ្នក​ណា​ជា​អ្នក​គិត​ប្រឌិត​ផលិត​ភ័ណ្ឌ អំពី​វត្ថុ​ឥត​ដំឡៃ​នានា​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍ ត្រា​តែ​យើង​មាន​គ្រឿង​ប្រើ​ប្រាស់​ប្លែក ៗ ច្រើន​ជា​អនេក​អនន្ត, យើង​អាច​តប​ដោយ​ខ្លួន​ឯង​ថា ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​អស់​នោះ​ហើយ​ដែល​បាន​ប្រសិទ្ធិ៍ និរមិត្ត​វត្ថុ​អស់​នោះ​ឲ្យ​កើត​ឡើង ។ អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ទាំង​ឡាយ មិន​បាន​ប្រាថ្នា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ទេ ដោយ​យល់​ឃើញ​ហើយ​ប្រកាន់​ថា កាល​បើ​កើត​មក​ជា​មនុស្ស ត្រូវ​តែ​បំពេញ​មុខ​ក្រសួង​របស់​មនុស្ស​គឺ​ជួយ​គ្នា​ព្រួត​ដៃ​គ្នា​គ្រប់​ គ្រង​ពិភព​លោក​ឲ្យ​បាន​ចំរើន ប្រកប​ដោយ​បកតិ​សុខ​យ៉ាង​ធំ​ទូលាយ ។ ដោយ​ហេតុ​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត មាន​បំណង​ចំពោះ​ផល​ចំរើន​ដោយ​រួបរួម​គ្នា​នេះ ទើប​យើង​គួរ​ចារិក​រំលឹក​គុណ របស់​បុគ្គល​ដែល​ធ្វើ​សារប្រយោជន៍​ដល់​លោក​គ្រប់​ខណៈ ។
ផល​សម្រេច ដែល​ជួយ​ស្ទួយ​មនុស្ស ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​នឹង​កិត្តិយស​ល្បី​ល្បាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំរើន​រុង​រឿង​ឡើង នេះ​នាំ​ឲ្យ​យើង​យល់​ថា ផល​សម្រេច​ជា​របស់​សំខាន់​ក្រៃលែង ប៉ុន្តែ​ការ​ដែល​នឹង​ញ៉ាំង​ផល​សម្រេច​របស់​ខ្លួន ឲ្យ​បាន​ដល់​គោល​បំណង​នោះ លុះ​តែ​អាស្រ័យ​សមត្ថភាព​ក្នុង​ការងារ​ជា​គោល​សំខាន់ ។ រដ្ឋ​បុរស​រាល់​រូប អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​រាល់​គ្នា​នឹង​ពួក​អ្នក​សិល្បៈករ បាន​ខំ​ព្យាយាម​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ញ៉ាំង​ការ​ដែល​ខ្លួន​ធ្វើ​នោះ ឲ្យ​បាន​សម្រេច​ជា​រូប​រាង​ឡើង ។
តាម​ធម្មតា មនុស្ស​យើង​មាន​អំណាច​មួយ ដែល​ធម្មជាតិ​បាន​ប្រគល់​ឲ្យ​មក តាំង​ពី​កំណើត​គឺ​ខួរ​ក្បាល ។ មនុស្ស​ដែល​មាន​ខួរ​ក្បាល រមែង​មាន​សតិ​បញ្ញា​សម្រាប់​ត្រិះរិះ​រក​ហេតុ​ផល ចំពោះ​របស់​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​យើង ព្រម​ទាំង​គោល​ការណ៍​សម្រាប់​ការពិចារណា​ព្រឹត្តិការណ៍​បាន​ជាក់​ច្បាស់, ដំណើរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ មាន​ភាវៈ​ខ្ពង់​ខ្ពស់​ជាង​សព្វ​សត្វ​ទាំង​ឡាយ​យ៉ាង​ត្រដែត​ត្រដឹម ។ ផល​សម្រេច​គ្រប់​ចំណែក​ដែល​មាន​នៅ​ក្នុង​លោក​នេះ កើត​មក​អំពី​ស្នាដៃ​របស់​មនុស្ស​ទាំង​អស់​ចំណែក​ខាង​សព្វ​សត្វ​ទាំង​ឡាយ គ្រាន់​តែ​ជា​គូ​ដៃ ឬ​ជា​គ្រឿង​ឧបករណ៍​មួយ​យ៉ាង ដែល​មនុស្ស​ប្រើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​ខ្លួន យក​មក​បង្ហាត់​ប្រើ​ការ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផង​គ្នា ។ មនុស្ស​ជាតិ​នេះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​មក​ហើយ​រាប់​សែន​រាប់​លាន​ ឆ្នាំ ហើយ​នឹង​តាំង​នៅ​ក្នុង​លោក​ដរាប​ដល់​លោក​បែក​ធ្លាយ​ទំលាយ​ទៅ​វិញ ។ កាល​បើ​យើង​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​បាន​គ្រប់​គ្រង​លោក​ដូច្នេះ ទើប​ត្រូវ​តែ​យើង​ដែល​ជា​មនុស្ស​គ្រប់ ៗ រូប ប្រើ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​លោក ដោយ​ការ​ធ្វើ​ឲ្យ​កើត​សន្តិសុខ​ព្រម​ទាំង​អារ្យធម៌​ថ្លៃ​ថ្នូរ​ដល់​លោក បាន​ដល់​ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ដល់​លោក​រួប​រួម​គ្នា ។
សេចក្ដី​សម្រេច​គ្រប់​យ៉ាង កើត​មក​ពី​គំនិត​មាន​បំណង​មុតមាំ ជា​មូលដ្ឋាន​ដ៏​សំខាន់ ។ កាល​ពី​មួយ​រយ​ឆ្នាំ​មុន​នេះ ឬ​មុន​នោះ​ឡើង​ទៀត គ្មាន​នរណា​គិត​នឹក​ថា មនុស្ស​យើង​អាច​ហោះ​ហើរ​បាន ឬ​មាន​យន្តហោះ​អណ្ដែត​លឿន​ទៅ​ក្នុង​អាកាស​បាន ជា​យាន​យ៉ាង​វិសេស មាន​សន្ទុះ​លឿន​ស្លៅ​គួរ​ឲ្យ​អស្ចារ្យ ជា​ការ​ពង្រួញ​ផ្លូវ​គមនាគមន៍​យ៉ាង​ឆ្ងាយ​ណាស់ ដែល​ពី​ដើម​ត្រូវ​ធ្វើ​ដំណើរ​រាប់​ខែ​ឬ​ឆ្នាំ​ទើប​ទៅ​ដល់ ឥឡូវ​នៅ​ត្រឹម​តែ​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​ប៉ុណ្ណោះ ។ ក្នុង​ទឹក​មាន​កប៉ាល់​កាណូត​ជា​ដើម ប្រើ​ជា​យាន​យ៉ាង​លឿន​ស្លៅ​មិន​បាច់​ប្រើ​ចែវ​ច្រវា ថ្នោល​ឬ​ក្ដោង ។ លើ​គោក មាន​រថយន្ត រថ​ភ្លើង ប្រើ​បាន​រហ័ស​ស្រួល​សប្បាយ​ជា​អនេក ជា​ជំនួស​រថ​សេះ ឬ​រទេះ​គោ ឬ​ដំរី ។ ក្រៅ​អំពី​នេះ​នៅ​មាន​គ្រឿង​ឧស្សាហកម្ម​ផ្សេង ៗ ទៀត ដូច​ជា​ឧស្សាហកម្ម​តម្បាញ​ការ​ដេរ​ប៉ាក់ ដោយ​យន្ត ពួក​អ្នក​គិត​ប្រឌិត​វត្ថុ​អស់​នេះ​ដំបូង​បំផុត​នោះ ត្រូវ​នាំ​គ្នា​សើច​ចំអក​ឡកឡឺយ ហើយ​យល់​ថា ជា​គំនិត​ឆ្កួត​រវើរវាយ​ឥត​ខ្លឹមសារ ។ ដារាប​ដល់​ពួក​អ្នក​ដែល​ធ្វើ​គ្រឿង​ភាជន​ដី​ដុត ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​គេ​ចោទ​បរិហារ​ថា​ឆ្កួត​ផ្ដេសផ្ដាស ឬ​ថា​ល្ងង់ល្ងឹត​ណាស់ ។ ប៉ុន្តែ​អ្នក​ដែល​មាន​គំនិត​ដែល​គិត​ប្រឌិត បាន​ខំ​ព្យាយាម​រក​វិធី​ធ្វើ​គ្រឿង​ភាជន​ដី ( ពែង, ចាន, កន្ថោរ, ) ត្រា​ដែល​បាន​សម្រេច​ដូច​បំណង​នោះ តោង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​អស់​រលីង​ពី​ខ្លួន ហើយ​អស់​ពេល​វេលា​ស្រាវជ្រាវ​រក​ដល់ ១០ ឆ្នាំ ទើប​បាន​សម្រេច ដូច្នេះ​ទើប​ឃើញ​ថា​អ្នក​ដើម​គំនិត​ដែល​បាន​គិត​ប្រឌិត​របស់​ប្លែក ៗ ឡើង ជា​មនុស្ស​មាន​គំនិត​មុត​មាំ មាន​ព្យាយាម​ម៉ឺងម៉ាត់​ណាស់ ។
ចិត្តិទ្ធិ​បាទ​ជា​របស់​សំខាន់​បំផុត ដែល​អាច​ញ៉ាំង​សេចក្ដី​សម្រេច​ឲ្យ​បង្កើត​ឡើង​បាន​ដល់​មនុស្ស​គ្រប់​រូប ។ អ្នក​ធំ ៗ ឬ​រដ្ឋ​បុរស ត្រូវ​តែ​មាន​បំណង​មុត​មាំ​ជា​ប្រធាន ទើប​ឋិត​នៅ​ក្នុង​តំណែង​សំខាន់ ៗ បាន ដោយ​បង្ហាញ​ឲ្យ​ឃើញ​សមត្ថភាព​ក្នុង​ការងារ ហើយ​អាស្រ័យ​សេចក្ដី​ព្យាយាម​មិន​រួញ ត្រា​ដែល​បាន​ទៅ​ដល់​ផល​ដែល​ខ្លួន​ប៉ុនប៉ង​សំដៅ​ទុក ទើប​ឃើញ​ថា សេចក្ដី​សម្រេច​ត្រូវ​អាស្រ័យ​ហេតុ ២ ប្រការ គឺ​បំណង​នឹង​សេចក្ដី​ព្យាយាម បើ​ខ្វះ​គុណ​ធម៌ ២ ប្រការ​នេះ រមែង​នឹង​សម្រេច​ទៅ​បាន​ដោយ​កម្រ​ណាស់ ។ យើង​គង់​បាន​ឃើញ​ស្រាប់​ហើយ​ថា ហាង​រាន​លក់ដូរ​ឬ​ក្រុមហ៊ុន ដែល​លើក​លែង​ធ្វើការ​ជំនួញ ព្រោះ​ខាត​ទុន ឬ​លក់​ដូរ​មិន​ដាច់ ។ ការ​ដែល​ហាង​រាន ឬ​អ្នក​ចាត់ការ​មិន​មាន​បំណង​នឹង​សេចក្ដី​ព្យាយាម​មុត​មាំ ក្នុង​ការ​លក់​ដូរ​ឲ្យ​បាន​ចំរើន​រុង​រឿង​ត ៗ ទៅ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទទួល​បំរើ​ប្រជាជន ដោយ​សុចរិត​ស្មោះត្រង់​ទេ កិច្ចការ​ខាង​ផ្លូវ​ជំនួញ ក៏​នឹង​ចំរើន​លូតលាស់​ទៅ​ពុំ​បាន​ដែរ ។
ការ​មាន​មានះ​មុត​មាំ​នឹង​សេចក្ដី​ព្យាយាម​មិន​រួញរា ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ប្រកប​ការងារ​ដែល​ខ្លួន​ចាប់​ផ្ដើម​ធ្វើ ​ឡើង ឲ្យ​បាន​សម្រេច​ដូច​បំណង ។
មាន​មនុស្ស​ជា​ចំនួន​ច្រើន ដែល​នឹក​ចង់​ផ្ដើម​ធ្វើ​អ្វី​ក៏​ចាប់​ធ្វើ​ការ​នោះ​ទៅ តែ​គ្រាន់​តែ​ធ្វើ​ទៅ​បាន​បន្តិច ក៏​នឿយណាយ​រសាយ​សេចក្ដី​ព្យាយាម​បន្តិច​ម្ដង ៗ ត្រា​តែ​លែង​ធ្វើការ​ដែល​ចាប់​ផ្ដើម​ធ្វើ​ពី​ដំបូង​នោះ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ខ្វះ​សេចក្ដី​មានះ ដែល​ជា​ដើម​ហេតុ​នៃ​សេចក្ដី​សម្រេច​នុះ​ឯង ។ គោល​សំខាន់​ដែល​នឹង​ធ្វើការ​ឲ្យ​សម្រេច​ទៅ​បាន​នោះ​នៅ​ត្រង់​សេចក្ដី​មានះ​ ព្យាយាម​មិន​រួញរា យក​ជ័យ​ជំនះ​ចំពោះ​ឧបស័គ្ក​នានា​ប្រការ ចុះ​ដៃ​ធ្វើ​រៀង ៗ ទៅ​មិន​អាក់​ខាន មុខ​ជា​នឹង​បាន​ទទួល​ផល​សម្រេច​ជា​ប្រាកដ ។ មាន​ជន​តាំង​ចិត្ត​ធ្វើការ​មុត​មាំ​ក្នុង​ជាន់​ដំបូង ដល់​ចាប់​ធ្វើការ​នោះ​បាន​បន្តិច​ទៅ បែរ​ជា​មាន​គំនិត​រារែក​កន្ធែក​ចិត្ត​លះ​បង់​ការ​ចាស់​ចាប់​ធ្វើ​ការ​ថ្មី​ត ​ទៅ​ទៀត បុរាណ​លោក​ពោល​ទុក​ថា « ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា » រមែង​មិន​បាន​សម្រេច​ការ​អ្វី​ឲ្យ​បាន​ជា​ផល​ប្រយោជន៍​ចំពោះ​ខ្លួន ឬ​ចំពោះ​លោក​ឡើយ ។ ជន​បែប​នេះ ក៏​មាន​ឈ្មោះ​ថា​មនសិការៈ​ចំពោះ​ការងារ នឹង​សេចក្ដី​ព្យាយាម​មិន​រួញរា​ហ្នឹង​ឯង ។
គំនិត​ដែល​គិត​ផ្សង​តាម​ជោគជតា ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​រួញរា​ដោយ​យល់​ថា​ខ្លួន​ឥត​មាន​ជោគ​វាស្នា ឬ​ចួន​កាល​រង​ចាំ​មាន​ជោគ​ល្អ​សិន​សឹម​ធ្វើ​ការងារ ។ ការពិត​នោះ ជោគ​វាស្នា​ហ្នឹង​ឯង​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ បើ​អ្នក​ណា​គិត​តែ​រង់​ចាំ​ជោគ​វាស្នា​មាន​មក មុខ​ជា​អត់​បាយ​ស្លាប់​មិន​ខាន ដូច​មាន​រឿង​និទាន​បុរស ៣ នាក់ៈ ម្នាក់​នោះ​គេ​បញ្ឆោត​ថា មាន​បុណ្យ​វាស្នា​នឹង​បាន​គ្រង​រាជ​ជា​ក្ស័ត្រ ក៏​គិត​តែ​ពី​ពឺត​អង្គុយ​ចាំ​ដេក​ចាំ​រាជ​រថ​មក​ទទួល​ឲ្យ​ទៅ​គ្រង​រាជ​ សម្បត្តិ មិន​គិត​ខ្វល់​ខ្វាយ​ធ្វើ​ការងារ​ត្រា​តែ​អត់​បាយ​ស្លាប់​ទៅ ។ ឯ​សម្លាញ់​ពីរ​នាក់​ទៀត ខំ​ខ្វល់​ខ្វាយ​ធ្វើ​ការងារ ព្រោះ​គ្រូ​ទាយ​ថា ឥត​ជោគ​វាស្នា គ្រាន់​តែ​មាន​សម្បត្តិ​ចាយ​វាយ​គ្រប់​គ្រាន់ មិន​រហេម​រហាម ។ អ្នក​ខ្លះ​ផ្សង​ជោគ​វាស្នា​ទិញ​ឆ្នោត​ដែល​មាន​ផល​យ៉ាង​ស្ដួច​ស្ដើង​ណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿង​ជោគជតា​រាសី​របស់​មនុស្ស​យើង​នេះ ជា​របស់​មិន​គួរ​ជឿ​ទេ អ្នក​ដែល​ជឿ​គ្រូ​ទាយ ក៏​គិត​តែ​ដេក​ចាំ​ជោគ​ឥត​ធ្វើ​ការ​អ្វី ជា​ពួក​មិន​គិត​ចេញ​ទុន​អ្វី គិត​តែ​ឲ្យ​ខាង​បាន​ចំណេញ​តែ​ម្យ៉ាង តើ​គំនិត​នេះ​សម​ហេតុផល​ទេ ?
មាន​ជនានុជន​ដោយ​ច្រើន មិន​សូវ​នឹក​គិត​រលឹក​ដល់​ពេល​វេលា​ដ៏​មាន​ដំឡៃ​របស់​ខ្លួន ដែល​កន្លង​រំលង​ទៅ​រាល់ ៗ ថ្ងៃ ដោយ​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី ។ ប្រសិន​បើ​នឹក​ឃើញ​មុខ​ជា​នឹក​ស្ដាយ​ក្រោយ​ច្រើន​អ្នក​ខ្លះ​បណ្ដោយ​ខ្លួន​ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​មុខ គិត​តែ​ខាង​ស៊ី​ផឹក​ដើរ​លេង​សប្បាយ​ទៅ​តាម​រោង​មហា​ស្រព​ផ្សេង ៗ រាល់​ថ្ងៃ ។ ប្រសិន​បើ​គេ​គិត​ថា​គេ​កើត​មក​គិត​តែ​ពី​ខាង​សប្បាយ​មួយ​មុខ ឥត​គិត​ដល់​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ឬ​សេចក្ដី​ចំរើន ឬ​វិនាស ក៏​លើក​ទុក​ទៅ​ចុះ ព្រោះ​មនុស្ស​ជំពូក​នេះ បើ​មាន​ភាគ​ច្រើន​ក្នុង​លោក មុខ​ជា​ធ្វើ​លោក​ទាំង​មូល​ឲ្យ​ទៅ​ជា​សត្វ​លោក​មិន​មែន​ជា​មនុស្ស​លោក​ដូច​ សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​មនុស្ស​យើង​គ្រប់​រូប រមែង​មាន​ខួរ​ក្បាល​សម្រាប់​ហាត់​រៀន​ប្រើ​ការ​ជា​ប្រយោជន៍​បាន​គ្រប់​ខណៈ ហើយ​អត្ថប្រយោជន៍​នេះ កាល​បើ​កាន់​តែ​លូត​លាស់​ចំរើន​ឡើង ៗ នឹង​ជួយ​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​ប្រទេស​ជាតិ បាន​ជា​អនេក​ប្រការ​អ្នក​ដែល​បាន​កសាង​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ បាន​ច្រើន​ត្រឹម​ណា​កិត្តិយស​នឹង​កេរ្តិ៍​ឈ្មោះ​ក៏​ចារិក​ជាប់​នៅ​ក្នុង​ ប្រវត្តិសាស្រ្ត​របស់​ជាតិ អស់​កាល​ជា​យូរ​អង្វែង​ដរាប​នោះ ។ ហេតុ​ដូច្នេះ ទើប​យើង​ត្រូវ​ចេះ​ប្រើ​ពេល​ទំនេរ​របស់​យើង ឲ្យ​បាន​សម្រេច​ជា​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង ដរាប​ដល់​វង្ស​ត្រកូល​ប្រទេស​ជាតិ​របស់​យើង សូម្បី​ក្នុង ១ ថ្ងៃ​ត្រឹម ១ ម៉ោង មួយ​ខែ ៣០ ម៉ោង មួយ​ឆ្នាំ ៣៦៥ ម៉ោង ចុះ​ដល់ ១០ ឆ្នាំ​ទៅ តើ​ប៉ុន្មាន​ម៉ោង? – ការ​សិក្សា​របស់​ក្មេង​ក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏​អាច​ញ៉ាំង​ផល​សម្រេច​ជា​អនេក​ប្រការ​រាល់ ៗ ឆ្នាំ ។ បើ​លោក​ចេះ​ប្រើ​ពេល​ទំនេរ​របស់​លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់​ការ​សិក្សា លោក​ក៏​នឹង​មាន​ចំណេះ កើន​ចំរើន​ឡើង​មិន​មែន​តិច​ឡើយ មាន​ឧទាហរណ៍​ដូច​វិញ្ញូជន ដែល​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ – ២ ម៉ោង​ប៉ុណ្ណោះ គេ​អាច​សរសេរ​វចនានុក្រម​បាន​ជា​ច្រើ​ភាគ​ហើយ​មាន​វិញ្ញូជន​ខ្លះ អាច​ហាត់​និយាយ​ភាសា​ផ្សេង ៗ បាន​ដល់ ១២ ភាសា ព្រោះ​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ ម៉ោង ២ ម៉ោង ប៉ុណ្ណោះ ។
ត​អំពី​នេះ​ទៅ លោក​នឹង​ឃើញ​ថា ការ​ប្រើ​ពេល​ទំនេរ​ឲ្យ​មាន​ប្រយោជន៍​នោះ តើ​ជា​ការ​សំខាន់​ដូច​ម្ដេច​ខ្លះ ? –
អស់​លោក​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​មក​យូរ ៗ ហើយ បាន​ទទួល​ផល​កម្រៃ​នៅ​ដដែល មិន​កើន​ចំរើន​ឡើង​សោះ នោះ​បើ​គេ​ចេះ​ប្រើ​ពេល​ទំនេរ​ស្វែង​រក​ផល​ប្រយោជន៍​ត​ទៅ​ទៀត នឹង​មាន​កំរ៉ៃ​កើន​ចំរើន​ឡើង បាន​ធូរ​ចាយ​សប្បាយ​ចិត្ត​ច្រើន​មិន​ខាន ។
កិលហ្វារ៉ាដេយ៍ ជា​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ជាតិ​អង់គ្លេស​យ៉ាង​ល្បីល្បា្ កាល​ពី​ក្មេង​ទី​ទាល់​ក្រ​ណាស់ ធ្វើ​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នៅ​រោង​ពុម្ព ១ ដោយ​ឥត​បាន​ទទួល​ប្រាក់​រង្វាន់​ឈ្នួល​ទេ តែ​កុមារ​នេះ​បាន​ខំ​ប្រើ​ពេល​ទំនេរ ៗ ដែល​នៅ​សល់​ពី​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នោះ ខំ​ពិនិត្យ​មើល​សៀវភៅ​ទាំង​ឡាយ ដែល​គេ​យក​មក​ជួល​ដេរ​ក្រប​នោះ ស្ទើរ​តែ​គ្រប់ ៗ សៀវភៅ ទើប​បណ្ដាល​ឲ្យ​សេចក្ដី​ចេះ​ដឹង​របស់​ហ្វារ៉ាដេយ៍ កាន់​តែ​រីក​ចំរើន​ឡើង ហើយ​ជួប​ជួន​ជា​មាន​គេ​យក​សៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មក​ឲ្យ​ដេរ​ក្រប កុមារ​ក៏​បើក​មើល បាន​ប្រទះ​ត្រង់​កន្លែង​និយាយ​ពី​វិជ្ជា​អគ្គិសនី ក៏​នឹក​ភ្នក​ចង់​ចេះ​ដឹង​ក៏​សាក​ល្បង​ល​មើល ឃើញ​ផល​ជាក់​ស្ដែង​ហុច​ដល់​គំនិត ។ តាំង​ពីកាល​នោះ​មក ហ្វារ៉ាដេយ៍​ក៏​ខំ​ប្រឹង​សិក្សា​វិទ្យាសាស្រ្ត​ឡើង ត​មក​បាន​អាន​សៀវភៅ​វិជ្ជា​គីមី​ដែល​មាន​ក្នុង​សៀវភៅ​នោះ ត្រា​តែ​ស្ទាត់​ជំនាញ ។ ថ្ងៃ​មួយ​មាន​ឱកាស​បាន​ចូល​ទៅ​ស្ដាប់​បាឋកថា​ខាង​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន មាន​ចិត្ត​ស្ម័គ្រ​ចូល​ទៅ​ធ្វើការ​ក្នុង​តំណែង​ភ្នាក់ងារ​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន​នោះ ហ្វារ៉ាដេយ៍​បាន​សាក​ល្បង​វិជ្ជា​អគ្គិសនី​នឹង​គីមី ត្រា​តែ​បាន​ជួប​ប្រទះ​វិធី​ផ្សេង ៗ យ៉ាង​ច្រើន​បំផុត ។ ត​មក​បាន​ទទួល​នាទី​ជា​ចាងហ្វាង ហើយ​បាន​ទទួល​កិត្តយស​ជា​នាយក​ខាង​វិជ្ជា​ហ្វីស៊ិក​នឹង​គីមី ។
គ្មាន​អ្នក​ណា​នឹក​នា​ថា ក្មេង​កំសត់​កូន​ជាង​ដំ​ដែក នឹង​មាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ទៅ​ជា​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត​យ៉ាង​ល្បី​ល្បាញ​ដល់​ម្ល៉ោះ​ឡើយ ។
យ៉ជ៌ស្ទីហ្វេនស័ន ជា​តួ​យ៉ាង​ដ៏​គាប់​ប្រសើរ​មួយ​របស់​មនុស្ស ។ កាល​ចាប់​ផ្ដើម​ធ្វើ​របរ​ចិញ្ចឹម​ជីវិត គេ​ជា​អ្នក​ជីក​អណ្ដូង​រ៉េ​យ៉ាង​កំសត់ តែ​មាន​គំនិត​គិត​ជញ្ជឹង​ដល់​ឋានៈ​របស់​ខ្លួន​គួរ​ឲ្យ​បាន​គាប់​ប្រសើរ​ជាង​ នេះ​ណាស់ ក៏​ស្រាប់​តែ​ដុះ​គំនិត​សំខាន់​ឡើង​ក្នុង​ខួរ​ក្បាល​របស់​គេ គឺ​ការ​គិត​សាង​តួ​ចក្រ​រថភ្លើង​ឡើង ដ្បិត​នៅ​ក្នុង​សម័យ​នោះ គេ​នៅ​និយម​ប្រើ​រទេះ​សេះ​នឹង​រទេះ​លា សម្រាប់​ដឹក​នាំ​សម្ភារៈ​នឹង​អ្នក​ជិះ​ដោយ​សារ ដែល​នាំ​មិន​ស្រួល​ដល់​ការ​គមនាគមន៍​ណាស់ ។ តែ​ខ្លួន​ជា​អ្នក​ទី​ទាល់​ក្រ​ណាស់​គំនិត​នេះ​នឹង​កើត​ផល​ឬ​ឥត​ផល​នៅ​ជា​ ប្រស្នា គេ​ខំ​ធ្វើ​ការ​ជីក​ត្បូង​ថ្ម​បាន​កំរៃ​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច ទាំង​មិន​មាន​ផល​កំរៃ​ពី​ផ្លូវ​ដទៃ​ទៀត​ផង ។ ទើប​គេ​កើត​គំនិត​គិត​ស្វែង​រក​ផល​កំរៃ​ពី​ខាង​ក្រៅ ក្រៅ​ពី​មុខ​របរ​សព្វ​ថ្ងៃ គេ​គិត​ធ្វើ​ការ​ស៊ី​ឈ្នួល​ជួល​ដេរ​ប៉ះ​ខោអាវ ជួស​ជុល​ស្បែក​ជើង​របស់​ពួក​កម្មករ​ផង​គ្នា បាន​កំរ៉ៃ​កើន​ចំរើន​ឡើង​ខ្លះ ហើយ​ខំ​សន្សំ​ប្រាក់​កាស​សម្រាប់​ជា​ដំឡៃ​សាលារៀន​នៅ​ពេល​យប់ គេ​មាន​សេចក្ដី​កង្វល់​មួយ​ដែល​ត្រូវ​ទទួល​ភារៈ គឺ​បិតា​ខ្វាក់​ភ្នែក ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​បើ​ទុក​ជា​មាន​ឧបសគ្គ​ដូច្នេះ​ក៏​ដោយ​គេ ​ក៏​ឥត​រួញរា គោល​បំណង​របស់​គេ​គឺ​ការ​សាង​រថភ្លើង​ឲ្យ​បាន​សម្រេច ។
កាល​គេ​ដំណើរ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​ស្ដាប់ ពួក​អ្នក​ស្ដាប់​ត្រឡប់​ជា​បន្តុះ​ថា មាន​គំនិត​ឆ្កួត​រវើរវាយ អ្នក​ខ្លះ​ក៏​ថា រថចក្រ​អ្នក​ឯង​ធ្វើ​ឲ្យ​កើត​ភ្លើង​ឆេះ​មិន​ខាន អ្នក​ខ្លះ​ថា​ធ្វើ​ដូច​ម្ដេច​កើត បើ​ប្រើ​ដុត​ភ្លើង​ដូច្នោះ មុខ​ជា​អ្នក​ជិះ​រថចក្រ​ឈ្លក់​ផ្សែង​ភ្លើង​ស្លាប់​មិន​ខាន អ្នក​ខ្លះ​បន្តុះ​ថា ប្រហែល​ជា​ដល់​គ្រា​ហីនហោច​នៃ​ពួក​ជាង​ធ្វើ​រថ​រទេះ​ទូក​ក្ដារ​ហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ ត​មក ពួក​អ្នក​តិះដៀល​ដល់​គំនិត​យ៉ាង​ចំឡែក​នោះ ត្រឡប់​ងឿង​ឆ្ងល់​នឹក​ស្ងើច​រាល់​គ្នា កាល​ដែល​រថភ្លើង​មួយ​ដំបូង​របស់​គេ បាន​ចាប់​បើក​លឿន​ទៅ​បាន​លើ​ផ្លូវ​ដែក​ព្រម​ទាំង​អ្នក​ជិះ​ជា​ចំនួន​ច្រើន នេះ​ហើយ​ជា​គំនិត​យល់​សប្តិ ទ្រឡប់​ជា​មាន​មែន​ពិត​ឡើង​យ៉ាង​អស្ចារ្យ ។
លិនគល្ន៍​ប្រធានាធិបតី​នៃ​ទ្វីប​អាមេរិក​ក្នុង​សម័យ​មួយ ដំបូង​ឡើយ​ជា​ក្មេង​កំសត់ អាស្រ័យ​នៅ​ក្នុង​ខ្ទម​តូច​មួយ មិន​ដែល​ចូល​សាលារៀន គ្មាន​សៀវភៅ​រៀន គ្មាន​គ្រូ​បង្រៀន តែ​ដែល​អាច​អ្វើ​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក៏​ព្រោះ​ការ​ហាត់ ​រៀន​ខ្លួន​ឯង នឹង​ការ​រាប់​អាន​ខ្លួន​ឯង ។ វិធី​ដែល​គេ​ប្រតិបត្តិ គឺ​ខំ​រៀន​អក្សរ​ដោយ​ខ្លួន​ឯង ដោយ​អាស្រ័យ​ពន្លឺ​ភ្លើង​ឧស​ដែល​ដុត​នៅ​ខាង​មុខ​ខ្ទម គេ​ជឿ​ថា គេ​តោង​រៀន​ឲ្យ​បាន​សម្រេច ។
យើង​បាន​ដឹង​ជាក់​ច្បាស់​ហើយ​ថា សេចក្ដី​សម្រេច​របស់​មនុស្ស​នៅ​ត្រង់​ខ្លួន​ឯង​តាំង​ចិត្ត​ពិត​ជា​ប្រធាន សេចក្ដី​និយម​រាប់​អាន​ខ្លួន​ឯង​ក៏​ជា​ការ​សំខាន់​ណាស់​ដែរ ។ មាន​ទំនង​ដែល​គួរ​ឲ្យ​ស្ដាយ​ពេក ចំពោះ​យុវជន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​មាន​គំនិត​មិន​រហ័ស​រួស​រាន់​ទាន់​កាល​សម័យ​របស់​លោក ដែល​ចំរើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​គេ​គិត​យល់​ដល់​ឋានៈ នឹង​ការ​របរ​របស់​ខ្លួន ថា​ល្មម​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ហើយ ឬ​ដោយ​ទំរន់​ខ្ជិល​ប៉ុណ្ណោះ ទើប​គេ​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ស្វែង​រក​អត្ថប្រយោជន៍​អ្វី​ត​ទៅ​ទៀត ។ មាន​ខ្លះ​យល់​ខុស​ថា ការ​ស្រួល ៗ ងាយ ៗ ជា​របស់​គាប់​ប្រសើរ​សម្រាប់​ជីវិត​របស់​ខ្លួន ទោះ​បី​បាន​ប្រាក់​រង្វាន់​បៀវត្ស​បន្តិច​បន្តួច​ក៏​ដោយ ជន​ពួក​នេះ​មិន​បាន​ភ្នក​នឹក​ដល់​ធម្មជាតិ ដែល​បាន​ប្រគល់​សតិ​បញ្ញា​នឹង​សមត្ថភាព​មក​ដល់​ខ្លួន​គ្រប់ ៗ រូប តាំង​ពី​មក​ចាប់​កំណើត​ក្នុង​នា​លោកិយ​នេះ ហើយ​ឥត​បាន​ប្រើ​សមត្ថភាព​នោះ​សោះ ។
តាម​ដោយ​ពិត​នោះ នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ មាន​ជន​ដែល​បាន​ទទួល​ការសិក្សា​មក​ហ្មត់ចត់​តិច​ណាស់ ។ អ្នក​ដែល​ចង់​ចេះ​ចង់​ដឹង​ជ្រៅ​ជ្រះ ត្រូវ​តែ​ខំ​សិក្សា​ដោយ​ខ្លួន​ឯង តោង​យក​ចិត្ត​ទុក​ដាក់​អាន​ប្រវត្តិ​របស់​មនុស្ស​សំខាន់ ៗ ក្នុង​លោក ដើម្បី​ជា​ផ្លូវ​គំនិត​សម្រាប់​ប្រកប​កិច្ចការ​ផ្ទាល់​ខ្លួន នឹង​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ត​ទៅ ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ពេក ហើយ​គួរ​ឲ្យ​អណោច​អាធ័ម​ណាស់ ចំពោះ​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មិន​សូវ​មាន​សៀវភៅ​ធម៌​អាថ៌​នឹង​បាលី​បាគូ​បន្តិច​បន្តួច សម្រាប់​សិក្សា​ខាង​ផ្លូវ​សាសនា ។ រួម​សេចក្ដី​ខ្លី​ទៅ នៅ​ស្រុក​ខ្មែរ​ទាំង​មូល​មិន​ទាន់​មាន​រោងពុម្ព​នឹង​សៀវភៅ​បោះពុម្ព ឲ្យ​សម​នឹង​ឋានៈ​របស់​ប្រទេស​នៅ​ឡើយ​ទេ ត្រង់​ណេះ​ត្រូវ​បង​ប្អូន​រួម​ជាតិ​ព្រួត​ដៃ​គ្នា​កសាង​ឲ្យ​បាន​ចំរើន​ឡើង​ ទើប​ប្រជាជាតិ​យើង ធ្វើ​ដំណើរ​ទៅ​មុខ​បាន​រហ័ស បើ​មិន​ដូច្នោះ​ទេ មុខ​ជា​រលំ​រលាយ​ជាតិ ឬ​ជា​ខ្មែរ​ក្រឡៃ​ក្លាយ​ទៅ​ជា​ជាតិ​ដទៃ​មិន​ខាន ។
នៅ​នានា​ប្រទេស គេ​និយម​រាប់​អាន​សៀវភៅ សំខាន់​ជាង​ការ​មើល​កុន​មើល​ល្ខោន​ច្រើន​ណាស់ ។ ប្រជាជន​របស់​គេ​គ្រប់​ថ្នាក់​ច្រើន​និយម​មើល​កាសែត​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ ២ ច្បាប់​ក្រៅ​ពី​នេះ​នៅ​និយម​អាន​សៀវភៅ របស់​អ្នក​និពន្ធ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​រាល់​ថ្ងៃ ដើម្បី​ជា​បច្ច័យ​ដុស​ខាត់​ខួរ​ក្បាល​របស់​គេ​ឲ្យ​ភ្លឺ​ថ្លា ។ ហេតុ​ដូច្នោះ ទើប​គេ​អាច​បោះ​ពុម្ព​សៀវភៅ​ចំណាយ​ចេញ​ទៅ​រាប់​ហ្មឺន​រាប់​សែន​ក្បាល ចួន​កាល​រាប់​លាន​ក៏​មាន ។
មាន​តែ​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ខួរ​ក្បាល​ឈ្លាសវៃ​ទាន់​សម័យ​និយម ។ សៀវភៅ​ល្អ ៗ ដែល​មាន​សារប្រយោជន៍​អាច​នឹង​ធ្វើ​ជីវិត​នឹង​ថានៈ​របស់​អ្នក​ឲ្យ​បាន​ថ្កើង​ រុង​រឿង​ជា​អនេក​ប្រការ ដូច​ពួក​មហា​បុរស​ក្នុង​លោក​ធ្លាប់​បាន​ប្រព្រឹត្ត​មក​ហើយ មាន​អទិ​ដូច​ជា ហ្វារ៉ាដេយ៍​ពិត្ត​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ក្នុង​សម័យ​មួយ នឹង លិនគល្ន៍​ប្រធានាធិបតី​អាមេរិក ដែល​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពង់​ខ្ពស់ ព្រោះ​ការ​អាន​សៀវភៅ​នេះ​ឯង ។ ណាប៉ូលេអុង ចក្រពត្តិ​បារាំង​សែស​ក៏​ទ្រង់​យក​ព្រះ​រាជ​ហឫទ័យ​ទុកដាក់​នឹង​ការ​អាន​ សៀវភៅ​យ៉ាង​ក្រៃលែង។ ហ្រ្វានស៊ិសបេខន​ពោល​ថា « ការ​អាន​សៀវភៅ ធ្វើ​មនុស្ស​ឲ្យ​ជា​មនុស្ស​បរិបុណ្ណៈ » ។ តែ​ការ​អាន​សៀវភៅ​នេះ ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​សៀវភៅ​និមួយ ៗ រមែង​មាន​ទាំង​រឿង​ល្អ – អាក្រក់​ច្របល់​គ្នា ទើប​មុន​នឹង​អាន​សៀវភៅ​អ្វី​នោះ គួរ​រើស​រក​មើល​សៀវភៅ​ណា​ដែល​ល្អ ៗ សិម​អាន ព្រោះ​សៀវភៅ​ល្អ ៗ ជា​ឧបាយ​ដាស់​តឿន​ក្រើន​រំលឹក​ចិត្ត​គំនិត​ឲ្យ​ទៅ​ជា​អ្នក​និពន្ធ​មាន​ កេរ្តិ៍​ឈ្មោះ​ល្បី ឲ្យ​កើត​មនុស្ស​ធម៌ ឲ្យ​កើត​វិទ្យាសាស្រ្ត​ឲ្យ​កើត​មនុស្ស​សំខាន់ ៗ ក្នុង​លោក រហូត​ដល់​កើត​ចិត្ត​ចោរ​ឃោរឃៅ​សម្លាប់​គេ​ឥត​ញញើត​ដៃ​ដូច្នេះ​ការ​ជ្រើសរើស​ មើល​សៀវភៅ​សិន​សិម​អាន ទើប​មាន​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ជីវិត ។
សៀវភៅ​ជា​មិត្ត​ល្អ​របស់​មនុស្ស យើង​បាន​សប្បាយ​រីករាយ​ចិត្ត​នឹង​សារប្រយោជន៍​អំពី​សៀវភៅ សៀវភៅ​ឥត​មាន​ពេល​ប្រែប្រួល​ទេ បើ​ទុក​ជា​បាន​ទុក្ខ​សោក​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​លួង​លោម​ចិត្ត​ក្នុង​គ្រា​មាន​ទុក្ខ នាំ​ឲ្យ​សប្បាយ​រីក​រាយ​នៅ​ពេល​ទំនេរ សៀវភៅ​មិន​បោះ​បង់​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង យ៉ាង​កណ្ដោច​កណ្ដែង ក្រៅ​ពី​នេះ សៀវភៅ​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​ឲ្យ​យើង​ខំ​ខ្មីឃ្មាត ហើយ​នៅ​ជា​យុវជន​ទាន់​សម័យ​ជានិច្ច ។

កឋិនកថា

Posted in កឋិនកថា, ពិធី​ក្រាល​គ្រង​កឋិន on ខែធ្នូ 22, 2008 by foresmonk

របៀប​ទេសនា​បុច្ផា-វិសជ្ជនា
ព្រះ​មហាឧត្តម​វិជ្ជា-កៃ-អឿន (វិរិយបញ្ញោ)
វត្ត​ព្រះ​ព្រហ្មរតន៍ ខែត្រ​សៀមរាប រៀប​រៀង
ព្រះ​ទេពសត្ថា សូរ-ហាយ ពិនិត្យ​កែ​សម្រួល

នមោតស្ស ភកវតោ អរហតោ សម្មាសម្ពុទ្ធស្ស
នមត្ថុរតនត្តយស្ស

សូម​នមស្ការ​ចំពោះ​ប្រជុំ​៣​នៃ​ព្រះ​រតនៈ គឺ​ព្រះ​ពុទ្ធ ព្រះ​ធម៌​នឹង​ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព​។
ឥមិនាបិ បណាមេន សទា សោត្តី ភវន្ដុ វោ
ដោយ​កិរិយា​ប្រណម្យ​ថ្វាយ​បង្គំ ចំពោះ​គុណ​ព្រះ​រតន​ត្រ័យ​នេះ​ឯង​សូម​សិរី​សួស្ដី​ចំរើន​ដល់​ពុទ្ធបរិស័ទ​ ទាំង​ឡាយ ឲ្យ​បាន​សព្វៗ​កាល​រៀង​ទឿ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។
ឥតោ បរំ តអំពី​បទ​នមស្ការ​នេះ​ទៅ នឹង​បាន​សំដែង​ព្រះ​សទ្ធម្ម​វិសេស​ទេសនា ជា​របៀប​បុច្ឆា-​វិសជ្ជនា អំពី​កឋិន​ទាន ព្រម​ទាំង​អានិសង្ស​នៃ​កឋិន​ទាន, តែ​មុន​នឹង​សំដែង​នេះ សូម​សន្មត​តំ​ខ​ណិក​នាម​ទៅ​វិញ​ទៅ​មក​សិន ចំណែក​អាត្មាភាព​ខាង​ណេះ គួរ​បាន​នាម​ថា​ជា​ “មហាថេរៈ” ដោយ​មាន​វស្សា​ច្រើន​ជាង, ចំណែក​លោក​ម្ចាស់​ខាង​ណោះ​គួរ​បាន​នាម​ជា អនុត្ថេរៈ” ដោយ​មាន​វស្សា​តិច​ជាង​អាត្មាភាព ។ អនុត្ថេរៈ ម្នាល​អនុត្ថេរ! សូម​លោក​ម្ចាស់​ផ្ចង ដម្រង់​ស្មារតី​ផ្ទៀង​សោត​ប្រមាទ​ចាំ​ស្ដាប់​ខ្ញុំ​នឹង​បុច្ឆា​សួរ​ក្នុង​ កាល​ឥឡូវ​នេះ ។
១-ម្នាល​អនុត្ថេរ! អ្វី​ដែល​ហៅ​ថា កឋិន? សូម​និមន្ដ​វិសជ្ជនា​មក​មើល ។
ភន្តេ មហាថេរៈ បពិត្រ​មហា​ថេរ​ដ៏​ចំរើន! ដំណើរ​ការណ៍​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បញ្ញត្ដ​រួប​រួម​នូវ​ រូបធម៌ នឹង​នាម​ធម៌​ទាំង​ឡាយ​បាន​ឈ្មោះ​ថា កឋិន, ដោយ​បរមត្ថ​ធម៌​ក៏​ទេ, ពាក្យ​ថា​ កឋិន ជា​ធម៌​ឯក​ដោយ​វិសេស​ប្លែក​ជាង​ទាន​ទាំង​ពួង ហៅ​ថា​កឋិន, សូម​ទាន​ជ្រាប ។
២-សាធុ សាធុ ម្នាល​អនុត្ថេរ! ចុះ​កឋិន-សព្ទ​នេះ បើ​ប្រែ​តាម​ធាតុ បាន​សេចក្ដី​ដូច​ម្តេច? បើ​ប្រែ​តាម​អត្ថ​ថា​ដូច​ម្តេច? សូម​និមន្ដ​ប្រែ​មក​ហើយ​អធិប្បាយ​ឲ្យ​ល្មម​ខ្ញុំ​ស្ដាប់​បាន​ផង​មើល ។
-បពិត្រ​ព្រះ​មហាថេរ! ខ្ញុំ​ព្រះ​ករុណា​នឹង​ប្រែ​តាម​ធាតុ​រួច​ប្រែ​តាម​អត្ថ ទោះ​បី​ល្មម​ស្ដាប់​បាន​ឬ​ពុំ​បាន​នោះ​មិន​អាច​ធានា​ទេ ។ កឋិន​សព្ទ​នេះ​បើ​ប្រែ​តាម​ធាតុ អដ្ឋក​ថា​ប្រាប់​ថា ធាតុ​ថើម​ថា “កថ” ប្រ​ព្រឹត្ត​ទៅ​ក្នុង​អត្ថ​ពីរ​យ៉ាង ថា “កិរិយា​រស់​នៅ​ដោយ​ក្រ” ១ ថា “កិរិយា​ពោល​សរសើរ” ១,ឯអត្ថថា “រស់​នៅ​ដោយ​ក្រ” នោះ ដូច​ឈើ​ស្នឹង​ដែល​បុគ្គល​កាត់​យក​ឈើ​ស្រស់​មក​បោះ​ធ្វើ​ជា​ស្នឹង ឯ​ឈើ​ស្នឹង​នោះ​រស់​ដុះ​លូត​លាស់​ឡើង​បាន​ដោយ​ក្រពេក មាន​សេចក្ដី​ឧបមា​យ៉ាង​ណា ឯក​ឋិនទាន​ដែល​នឹង​កើត​ឡោះង​តាំង​ឡើង​ពេញ​ទី​ជា​កឋិន​បាន​ដោយ​ក្រពន់​ពេក មាន​ឧបមេយ្យ​ដូច្នោះ​ដែរ ។ ចំណែក​អត្ថថា​”ពោល​សរសើរ” នោះ​គឺ​វត្ថុ​ទាន​ដ៏​វិសេស​ដែល​ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ ជា​ដើម​តែង​ពោល​សរសើរ​ថា “​មាន​ផល​ដ៏​វិសេស សម្រេច​ដល់​បុគ្គល​ទាំង​ពីរ​ខាង គឺ​ខាង​ទាយក​អ្នក​ឲ្យ​ក៏​បាន​អានិស្ងៃ​ច្រើន, ខាង​បដិគ្គាហក​ភិក្ខុ​អ្នក​ទទួល​ក្រាស​កឋិន​នឹង​បុគ្គល​គណៈ​ឬ​សង្ឃ​ដែល​ អនុមោទនា​ក៏​បាន​សម្រេច​អានិសង្ស​ទាំង​៥ ពេញ​ទី​ដល់​អស់​កឋិន​ក្ខេត្ដ” ។ កឋិន-សព្ទ​នេះ បើ​ប្រែ​តាម​អត្ថ​គឺ​សេចក្ដី​មាន​ពីរ​យ៉ាង​ថា “កាន់​យក​ព្រម​” ១ ថា “ស្ថិត​ស្ថេរ” ១ ។ ឯ​ពាក្យ​ថា “កាន់​យក​ព្រម​” គឺ​ភិក្ខុ​អ្នក​ក្រាល​ឬ​ភិក្ខុ​អ្នក​អនុមោទនា​អាច​កាន់​យក​នូវ​អានិសង្ស ៥ មិន​ឲ្យ​ត្រេច​ហួស​ទៅ​ខេត្ដ​ដទៃ​បាន, ពាក្យ​ថា “ស្ថិត​ស្ថេរ” គឺ​ភិក្ខុ​អ្នក​ក្រាល​នឹង​ភិក្ខុ​អ្នក​អនុមោទនា​កឋិន​អាច​ធ្វើ​នូវ​អានិសង្ស ៥ ឲ្យ​មាន​ទី​បំផុត​ត្រឹម​ពេញ​បូណ៌មី​ខែ​ផល្គុន ឬ​ថា​តាំង​នៅ​ក្នុង​ខាង​ក្នុង​នៃ​កឋិន​ក្ខេត្ដ ។ អធិប្បាយ​ថា​បើ​ភិក្ខុ​បាន​ក្រាល​គ្រង​ឬ​អនុមោទនា​កឋិន​តាំង​ពី​ថ្ងៃ​១ រោច​ខែ​អស្សុជ​ទៅ អានិសង្ស​កឋិន​មាន​៥​ខែ, បើ​បាន​ក្រាល​ឬ​អនុមោទនា​កឋិន តាំង​ពី​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្ដិក​ទៅ នោះ​អានិសង្ស​ទាំង​៥​តាំង​ស្ថិត​ស្ថេរ​នៅ​អស់​កំណត់​ហេមន្ដ​រដូវ​ត្រឹម​តែ​៤ ​ខែ, បពិត្រ​ព្រះ​មហា​ថេរ​ដ៏​ចំរើន! ខ្ញុំ​ព្រះ​ករុណា​បាន​ប្រែ​កឋិន សព្ទ​ព្រម​ទាំង​សេចក្ដី​អធិប្បាយ​បាន​សេចក្ដី​ប៉ុណ្ណេះ សូម​ជ្រាប ។
៣-សាធុ សាធុ លោក​ម្ចាស់​វិសជ្ជ​នាម​មក​នេះ ខ្ញុំ​ស្ដាប់​ប្រាប់​បាន​ចូល​ចិត្ត​ហើយ ខ្ញុំ​នឹង​សួរ​ត​ទៅ​ទៀត​ ។ អើ​លោក​ម្ចាស់! កឋិន​នេះ មាន​ពី​ត្រឹម​ណា​មក? មាន​ដំណើរ​រឿង​រ៉ាវ​ដូច​ម្តេច បាន​ចា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​កឋិន​នេះ​ឡើង? សូម​លោក​ម្ចាស់​និមន្ដ​សំដែង​ឲ្យ​ពីរោះ​ក្បោះ​ក្បាយ​មក​មើល ។
-ភន្តេ មហាថេរៈ បពិត្រ​ព្រះ​មហាថេរ​ដ៏​ចំរើន! ការ​សំដែង​ឲ្យ​ពិរោះ​ក្បោះ​ក្បាយ​នោះ ពុំ​អាច​អះ​អាង​បាន​ទេ ឯរឿង​កឋិន​នេះ​មាន​និទាន​ជា​វិត្ថារ​ពិស្ដារ សូម​សំដែង​តាម​សមត្ថភាព​នៃ​ការ​ចេះ​ដឹង​ចំពោះ​កឋិន​ដែល​មាន​នៅ​ក្នុង​ កឋិនក្ខន្ធកៈ ដែល​ព្រះ​សង្គីតិកាចារ្យ​ទាំង​ឡាយ​មាន​ព្រះ​មហាកស្សបត្ថេរ ជា​ប្រធាន លោក​សង្គាយនា​តាំង​ទុក​មក​ថា៖
សម័យ​មួយ សម្តេច​ព្រះ​ភគវន្ដ​បពិត្រ ស្តេច​ស្ថិត​គង់​សំរាន​ក្សាន្ដ​ព្រះ​ឥរិយាបថ​អភិរម្យ​ដោយ​ព្រហ្ម​វិហារ​ ប្រាកដ​នៅ​ក្នុង​ព្រះ​មហាវិហារ​ព្រះ​ជេតពន​សុគន្ធកុដី ជា​អារាម​នៃ​អនាថ​បិណ្ឌិ​សេដ្ឋី​សាង​ថ្វាយ ពុំ​ឆ្ងាយ​អំពី​នរគសាវត្ថី​រាជ​បុរី​សីមា គ្រា​កាល​នោះ មាន​ភិក្ខុ​ទាំង​ឡាយ​ប្រមាណ​៣០ អង្គ មាន​ប្រក្រតី​គង់​នៅ​ក្នុង​នគរបាវា បបួល​គ្នា​ត្រេច​ចរ​ទៅ កាន់​នគរ​សាវត្ថី ប្រយោជន៍​ដើម្បី​នឹង​ចូល​ទៅ​គាល់​ព្រះ​បរមសាស្ដាចារ្យ​វេលា​នោះ ជា​វស្សូម​អាយិកា​សម័យ​ ជួន​ព្រះ​សង្ឃ​នឹង​ចូល​ព្រះ​វស្សា​ហើយ​ឯភិក្ខុ​ទាំង​៣០ រូប​នោះ មាន​ដំណើរ​មក​ក្នុង​មគ្គា​ដ៏​ឆ្ងាយ នឹង​ស្រូត​ទៅ​ឲ្យ​ដល់​នគរ​សាវត្ថី​ពុំ​ទាន់ ក៏​ល្មម​ដល់​ថ្ងៃ​ចូល​វស្សា ទើប​នាំ​គ្នា​ចូល​ទៅ​អាស្រ័យ​ចាំ​វស្សា​នៅ​ក្នុង​ក្រុង​សាកេត ជា​ខេត្ដ​ឡើង​នគរ​សាវត្ថី អស់​ចំនួន​ខែ​៣ តាម​សម័យ​ត្រៃ​មាស​ជា​កំណត់ លុះ​ដល់​ចេញ​វស្សា​បវារណា​ហើយ ភិក្ខុ​ទាំង​៣០ រូប​នោះ ក៏​បបួល​គ្នា​លា​ចេញ​អំពី​ស្រុក​សាកេត​បុរី​ធ្វើ​ដំណើរ​ទៅ​កាន់​នគរ​សាវត្ថី ​រាជ​ស្ថាន​ពុំ​ទាន់​បាន​ដល់ ដយ​ផ្លូវ​ឆ្ងាយ​សែន​លំបាក​ក្រៃ ព្រោះ​សម័យ​នោះ​ក៏​ជា​វស្សានៈ​រដូវ ផ្លូវ​នោះ​ប្រកប​ដោយ​នូវ​ទឹក​ភ្លៀង​ភក់​របាប់ ឯចីពរ​ស្បង់ សង្ឃាដី​នៃ​ភិក្ខុ​ទាំង​នោះ ក៏​ដិត​ប្រឡាក់​ទទឹក​ជោក​ដោយ​ទឹក​ភ្លៀង​តែ​រៀងៗ រាល់​ដំបន់​រាល់​កន្លែង ឯសរីរៈ​កាយ​នៃ​ភិក្ខុ​ទាំង​នោះ​ឯង ក៏​និត្យ​នឿយ​ទ្រុឌ​ទ្រោម លុះ​ល្មម​ដល់​នគរ​សាវត្ថី ទើប​នាំ​គ្នា​ចូល​ទៅ​គាល់​សម្តេច​ព្រះ​ជិន​ស្រី​ក្នុង​ព្រះ​ជោតពន​មហាវិហារ ។ ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អគ្គបុគ្គល ស្តេច​ទ្រង់​យល់​ភិក្ខុ​ទាំង​៣០ រូប​នោះ ដែល​មាន​ត្រែ​ចីរ​រសៅ​ហ្មង​ដោយ​នូវ​ទឹក​ភ្លៀង​ទទឹក​ដូច្នោះ ហើយ​ទើប​ទ្រង់​ត្រាស់​បដិសណ្ឋារៈ សួរ​់ទទួល​ដោយ​ពុទ្ធដីកា​តាម​ធម្មតា​ហើយ ទ្រង់​ព្រះ​មហាករុណា​ក្នុង​វេនេយ្យ​ពុទ្ធ​បរិស័ទ អាស្រ័យ​ហេតុ​នោះ ជា​និទាន​ ទើប​មាន​ពុទ្ធដីកា ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ មក​ប្រជុំ​សន្និបាត​ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារវិន​យក​កម្មថា “អនុជា​នាមិ ភិក្ខវេ វស្សំ វុត្ថានម ភិក្ខូនី កឋិនំ អត្ថរីតុំ ” ម្នាល​ភិក្ខុ​ទាំង​ឡាយ! តថាគត​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ដែល​បាន​នៅ​ចាំ​វស្សា​រួច​ហើយ​ក្រាល​កឋិន​ បាន” ។ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ចនីសំសានិ កប្បិស្សន្ដិ “ម្នាល​ភិក្ខុ​ទាំង​ឡាយ! កាល​បើ​អ្នក​ទាំង​ឡាយ​បាន​ក្រាលកឋិន​ហើយ នឹង​បាន​សម្រេច​អានិសង្ស ៥ ប្រការ​ដោយ​ពិត” ។ បពិត្រ​ព្រះ​មហាថេរ! ឯ​ដំណើរ​ដើម​ដែល​នាំ​ឲ្យ​កើត​កឋិន​ក្នុង​សាសនា ដូច​ន័យ​ដែល​បាន​វិសជ្ជនាមក​នេះ សូម​ទាន​ជ្រាប ។
៤-សាធុ សាធុ ម្នាល​អនុត្ថេរ! ប្រស្នា​ដែល​លោក​ម្ចាស់​វិសជ្ជនា​មក​ពិរោះ​ក្បោះ​ក្បាយ​ហើយ, ខ្ញុំ​សូម​សួរ​ត​ទៅ​ទៀត ។ លោក​ម្ចាស់​សំដែង​ថា “ភិក្ខុ​ដែល​បាន​ក្រាល​គ្រង​កឋិន នឹង​ភិក្ខុ​ដែល​បាន​ទទួល​អនុមោទនា​នូវ​កឋិន​នោះ ថា​នឹង​បាន​សម្រេច​អានិសង្ស​៥ ប្រការ” ចុះ​អានិសង្ស​៥ ប្រការ​នោះ​តើ​គឺ​អ្វី​ខ្លះ? សូម​រៀប​រាប​មក​ទៀត​មើល ។
-បពិត្រ​ព្រះ​មហាថេរ! ឯ​អានិសង្ស ៥ ប្រការ​ ដែល​សម្រេច​អំពី​កឋិន​ទាន​ដល់​ពួក​ភិក្ខុ​នោះ​គឺ៖
ក/ អនាមន្ដចារោ ភិក្ខុ​ណា​ពុំ​បាន​លា​ពុំ​បាន​ប្រាប់​ភិក្ខុ​ជា​សព្រហ្មចារ្យ នៅ​ក្នុង​អារាម​ជា​មួយ​គ្នា​ហើយ​ត្រាច់​ទៅ​កាន់​ត្រកូល​ក្នុង​វេលា​ព្រឹក​ឬ​ វេលា​ល្ងាច, ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ដោយ​ចារិត្ដ​សិក្ខាបទ, ថា​បើ​ភិក្ខុ​នោះ​បាន​គ្រង​កឋិន​ក្ដី អនុមោទនា​កឋិន​ក្ដី ទោះ​បី​មិន​បាន​ប្រាប់​មិន​បាន​លា​ភិក្ខុ​ជាស​ព្រហ្មចារ្យ​នៅ​ជា​មួយ​គ្នា ហើយ​ទៅ​កាន់​ត្រកូល ក៏​ឥត​ត្រូវ​អាបត្តិ ព្រោះ​អានិសង្ៃ​នៃ​កខិន អាច​ការ​ពារ​អាបត្តិ​ដល់​ភិក្ខុ​នោះ​ឯង ។
ខ/ អសមា​ទាន​ចារោ, ភិក្ខុ​ណា​លះ​ត្រៃ​ចីវរ​ឯណា​មួយ​ដែល​ជា​ទី​រក្សា​ក្នុង​កាល​អរុណរះ​ឡើង​ទុក​ ហើយ​ចេញ​ចាក​ទី​លំ​នៅ ឲ្យ​កន្លង​អរុណ​មាត្រា​តែ​រាត្រី​១ នឹង​ត្រូវ​អាបត្តិ​ដោយ​ចីវរ​វិកប្បន​សិក្ខា​បទ, បើ​ភិក្ខុ​នោះ​បាន​ក្រាល​គ្រង​អនុមោទនា​កឋិន ទោះ​បី​លះ​ត្រៃ​ចីវរ​ទុក​ឲ្យ​កន្លង​រាត្រី​ក៏​ឥត​ត្រូវ​អាបត្តិ ព្រោះ​អានិសង្ៃ​នៃ​កឋិន​នោះ​ឯង ។
គ/ គណភោជន៍ ភិក្ខុ​ទទួល​ចង្ហាន់​គណភោជន​តាំង​តែ​អំពី​៤ រួប​ឡើង​ទៅ ហើយ​មាន​ទាយក​មក​និមន្ដ​ដោយ​វោហារ​គ្រហស្ថ មិន​សម​គួរ​ដល់​សមណ​ក័ប្ប​ជា​ដើម​ថា ” និមន្ដ​លោក​ឆាន់​បាយ ឆាន់​សម្ល ឆាន់​ត្រី ឆាន់​សាច់​ជ្រូក​ជា​ដើម” ទៅ​ឆាន់​ក៏​ត្រូវ​អាបត្ដិ​ដោយ​គណភោជន​សិក្ខាបទ, បើ​ភិក្ខុ​តាំង​ពី​៤ អង្គ​ឡើង​ទៅ បាន​ក្រាល បាន​អនុមោទនា​កឋិន​ហើយ​ទោះ​បី​ទៅ​ឆាន់​ភោជន​នៃ​ទាយក​នោះ​ក៏​ឥត​ត្រូវ​ អាបត្តិ ។
ឃ/ យាវទត្ថចីវរំ ភិក្ខុ​បាន​ចីវរ​លាភ​ទាំង​ពួង​មក ហើយ​ពុំ​បាន​អធិដ្ឋាន​វិភ័ប្ប​ហើយ​ទុក​ឲ្យ​កន្លង​រាត្រី ១០ ថ្ងៃ​ទៅ​ដូច្នេះ​ក៏​ពុំ​ត្រូវ​អាបត្តិ​ឡើង ។
ង/ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ
ចីវរ​ដែល​កើត​អំពី​ទាយក​ថ្វាយ​ចំពោះ​ជា​សង្ឃ​ទាន​ក្ដី ចីវរ​កើត​អំពីធរណី​សង្ឃ គឺ​ថ្ងៃ​ស្រែ​ចំការ​វត្ដ​ក្ដី មតក​ចីវរ គឺ​ចីវរ​របស់​ភិក្ខុ​សាមណេរ​ដែល​ដល់​អនិច្ចធម្មក្ដី សង្ឃិក​ចីវរ​ទាំង​៣​ប្រការ ដែល​កើត​ក្នុង​ដែន​កឋិនាវាស​ក៏​បាន​ដល់​ភិក្ខុ​ដែល​បាន​ក្រាល​អនុមោទនា​កឋិន ​ពួក​មួយ​នោះ​ឯង តែ​ភិក្ខុ​ដាច់​វស្សា​ក្ដី ភិក្ខុ​ដែល​ចូល​បច្ឆិម​វស្សា​គឺ​ចូល​ក្នុង​ថ្ងៃ​១ រោច​ខែ​ស្រាពណ៍​នោះ​ក្ដី មិន​ត្រូវ​បាន​ចំណែក​ចីវរ​នោះ​ផង​ឡើង ។
បពិត្រ​ព្រះ​មហាថេរ! ឯក​ឋិន​ទាន​មាន​អានិសង្ឃ​អាច​ការ​ពារ​បត្តិ​៥​ប្រការ ដូច​សំដែង​មក​នេះ ចំពោះ​មាន​កាល​កំណត់ តាំង​អំពី​ថ្ងៃ​ដែល​បាន​ក្រាល- អនុមោទនា​កឋិន​មក ដរាប​ដល់​ថ្ងៃ​បូណ៌មី​ខែ​ផល្គុន ជា​ថ្ងៃ​បំផុត​ដោះ​កឋិន​ដោយ​ប្រការ​ដូច្នេះ​ឯង សូម​ទាន​ជ្រាប ។

ពិធី​ក្រាល​គ្រង​កឋិន

Posted in ពិធី​ក្រាល​គ្រង​កឋិន on ខែធ្នូ 22, 2008 by foresmonk

ព្រះ​មហា​ឧត្ដម​វិជ្ជា កែ – អឿន (វីរិយប្បញ្ញោ)
វត្ត​ព្រះ​ព្រហ្មរតន៍ ខែត្រ​សៀមរាប រៀបរៀង
ព្រះ​ទេព​សត្ថា សូរ – ហាយ ពិនិត្យ​កែ​សម្រួល

ក្នុង​ទីនេះ នឹង​រៀបរៀង​បាលី​សម្រាប់​វេរ​កឋិន ព្រម​ទាំង​កិច្ច​ផ្សេង ៗ មាន​ពិធី​ក្រាល​គ្រង​កឋិន​ជាដើម ទុក​ជា​បែប​ក្នុង​បុណ្យ​កឋិនទាន ។
បាលី​វេរ​កឋិនទាន​ដល់​ព្រះ​សង្ឃ
1ឥមំ ទុស្សំ កឋិនចីវរំ សង្ឃស្ស ទេម ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា “(បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន​អើយ) យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​សំពត់​នេះ ជា​សំពត់​កឋិន​ចីវរ ប្រគេន​ចំពោះ​ព្រះ​សង្ឃ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
ឬ​នឹង​វេរ​ដោយ​បាលី​ផ្សេង​ទៀត​ក៏​បាន ដូច​មាន​ខាង​ក្រោម​នេះ
2មយំ ភន្តេ ឥមំ វត្ថំ កឋិនចីវរំ សង្ឃស្ស និយ្យាទេម សាធុ ភន្តេ សង្ឃោ ឥមំ វត្ថំ កឋិនចីវរំ បដិគ្គណ្ហតុ បដិគ្គហេត្វាន ឥមិនា អត្ថរតុ ឥមា កឋិនទានបត្តិយោ សមិជ្ឈន្តុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា “បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​ថ្វាយ​នូវ​សំពត់​នេះ ជា​កឋិន​ចីវរ ចំពោះ​ព្រះ​សង្ឃ, បពិត្រ​ព្រះ​សង្ឃ​ដ(​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​យក​នូវ​សំពត់​ជា​កឋិន​ចីវរ​នេះ, លុះ​ទទួល​រួច​ហើយ សូម​និមន្ត​ក្រាល​គ្រង​ដោយ​សំពត់​កឋិន​ចីវរ​នេះ, សូម​ចំណែក​បុណ្យ​នៃ​កឋិន​ទាន​ទាំង​អម្បាល​នេះ​សម្រេច ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
បាលី​វេរ​គ្រឿង​បរិក្ខា​ជា​បរិវារ​កឋិន
យេនម្ហាកំ 3 កឋិនំ គហិតំ កឋិនានិសង្សានិ តស្សេវ ទេម ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា “បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន​អើយ ! រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា បាន​ទទួល​កាន់​យក​ហើយ យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​គ្រឿង​បរិក្ខា​ជា​បរិវារ​នៃ​កឋិន​ទាំងឡាយ ប្រគេន​ដល់​លោក​ម្ចាស់​អង្គ​នោះ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
ក្នុង​អដ្ឋកថា​ពន្យល់​ថា យេនម្ហាកំ ។ល។ តស្សេវ ទេម ដូច្នេះ, ព្រះ​សង្ឃ​មិន​ជា​ឥស្សរៈ​ធំ​លើ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​នោះ​ទេ, បើ​ទាយក​ចង់​ឲ្យ​ព្រះ​សង្ឃ​ជា​ឥស្សរៈ​ធំ​លើ​គ្រឿង​បរិក្ខារ​ទាំង​នោះ ហើយ​នឹង​ចង់​បាន​ផលានិសង្ស​ច្រើន ត្រូវ​វេរ​ដោយ​បាលី​ផ្សេង​វិញ, ក្នុង​ទីនេះ​នឹង​រៀបរៀង​បាលី​វេរ​គ្រឿង​បរិក្ខារ​ជា​បរិវារ​របស់​កឋិន​ដល់​ ព្រះ​សង្ឃ ទុក​ជា​បែប​ថាៈ
យមំ1 ភន្តេ ឥមេ កឋិនបរិក្ខារេ សង្ឃស្ស និយ្យេទេម សាធុ ភន្តេ សង្ឃោ ឥមេ កឋិនបរិក្ខារេ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សយខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា “បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​ថ្វាយ​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​ ទាំងឡាយ​នេះ​ដល់​ព្រះ​សង្ឃ, បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​យក​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​ទាំងឡាយ​នេះ ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
បាលី​វេរ​ផ្កា​ប្រាក់
មយំ ភន្តេ សទ្ធាបស្សន្នា ឥធ អារាម (សេនាសន2ករណត្ថាយ) ឥមានិ ហិរញ្ញបុប្ផានិ សង្ឃស្ស បវារេម ។
សាធុ ភន្តេ សង្ឃោ វិនយានុរូបំ កប្បិយការកស្ស ហត្ថេ ឋបិតានិ ឥមានិ ហិរញ្ញបុប្ផានិ បដិជានាតុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា “បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​មាន​សទ្ធា​ជ្រះ​ថ្លា បាន​លះបង់​នូវ​ផ្កា​គឺ​ហិរញ្ញវត្ថុ​ទាំងឡាយ​នេះ សូម​បវារណា​ដល់​ព្រះ​សង្ឃ (ដើម្បី​កសាង​សេនាសនៈ) ក្នុង​វត្ត​នេះ ។ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​ដឹង​នូវ​ផ្កា​គឺ​ហិរញ្ញវត្ថុ​ទាំងឡាយ​នេះ ដែល​យើង​ខ្ញុំ​ទាំងឡាយ បាន​ដំកល់​ទុក​ហើយ​ក្នុង​ដៃ​នៃ​កប្បិយការកៈ​ដ៏​សម​គួរ​ដល់​វិន័យ ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ គ្រប់​ប្រការ​ដល់​លោក​អ្នក​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង, ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
កាល​បើ​ទាយក​វេរ​អង្គកឋិន នឹង​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​រួច​ហើយ ត្រូវ​ជំនុំ​សង្ឃ​ចាត់​ភិក្ខុ​ពីរ​រូប (គឺ​ភិក្ខុ​ដែល​ត្រូវ​សូត្រ​កឋិន) ឲ្យ​ប្រកាស​សេចក្ដី​ដល់​ជំនុំ​សង្ឃ ដែល​ធ្លាប់​ហៅ​ថា ក្រើន​កឋិន ។
ក្នុង​ទី​នេះ នឹង​រៀបរៀង​ជា​បែប​ទុក​តាម​ទម្លាប់​ដែល​ធ្លាប់​ធ្វើ​មក ។
ភិក្ខុ​ចាស់​ក្រើន​ថាៈ
ភន្តេ បពិត្រ​ជំនុំ​សង្ឃ​ដ៏​ចំរើន ! រី​អង្គ​កឋិនទាន​នេះ ជា​កឋិនទាន​របស់ (…1) មាន​បសាទស្សទ្ធា​ជ្រះ​ថ្លា​ជឿជាក់​ក្នុង​បវរ​ពុទ្ធសាសនា បាន​បរិច្ចាគ​ធនធាន​ចាត់ចែង​ធ្វើ​ជា​អង្គកឋិនទាន​នេះ ដង្ហែ​ចូល​មក​វេរ​ប្រគេន​ចំពោះ​ព្រះ​សង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​គ្រប់​កំណត់​ត្រៃមាស​ក្នុង​អារាម​វត្ត (…2) នេះ ជា​សំពត់​ដ៏​ស្អាត​បរិសុទ្ធ​ផុត​ចាក​មន្ទិល ហាក់​ដូចជា​សំពត់​ទិព្វ​កោសេយ្យព័ស្ត្រ អណ្ដែត​ត្រសែត​ធ្លាក់​ចុះ​មក​អំពី​អាកាស មក​ប្រតិស្ឋាន​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​នេះ នឹង​បាន​ស្មោះ​ចំពោះ​ភិក្ខុ​អង្គ​ណា​មួយ​នោះ​ក៏​ទេ ។ ហេតុ​នេះ បើ​ភិក្ខុ​អង្គ​ណា​មាន​ត្រៃចីវរ​ទុព្វលភាព ដាច់​ដាច ហើយ​ឆ្លៀវឆ្លាស​វាងវៃ​ក្នុង​កឋិនត្ថារកិច្ច​គឺ​ចេះ​បុព្វករណៈ ៧ មាតិកា ៨ បលិពោធ ២ នឹង​អានិសង្ស ៥ ប្រការ​ជាដើម ដោយ​សព្វ​គ្រប់ ក៏​សូម​ឆ្លើយ​មក កុំ​បី​អិមអៀន​ឡើយ ជំនុំ​សង្ឃ​នឹង​បង្វែ​ប្រគេន​ឲ្យ​ភិក្ខុ​អង្គ​នោះ​ក្រាល​គ្រង​ក្នុង​កាល​ ឥឡូវ​នេះ​ហោង ។
ភិក្ខុ​ខ្ចី​ក្រើន​តប​ទៅ​វិញ​ថាៈ
ឥទានេវ ខោ ភន្តេ អតិសុន្ទរំ បកាសិតំ
បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន ! ពាក្យ​ដែល​ព្រះ​ករុណា​ម្ចាស់​បាន​ប្រកាស​មក​អម្បាញ់​មិញ​នេះ ពិរោះ​ណាស់​ហើយ, រី​ផិក្ខុ​សង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​អារាម​នេះ សឹង​មាន​ត្រៃចីវរ​ល្មម​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ មិន​ទាន់​ទុព្វលភាព​ទេ តែ​បើ​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា​យល់​ឃើញ​ថាៈ គួរ​ព្រះ​សង្ឃ​បង្វែ​ប្រគេន​ដល់​ព្រះ​តេជ​ព្រះ​គុណ (…3) ព្រោះ​លោក​ប្រកប​ដោយ​អង្គ​សម្បត្តិ​ច្រើន​ប្រការ គឺៈ
១- លោក​ជា​ព្រះ​ថេរៈ​ដឹង​រាត្រី​ច្រើន, បួស​ហើយ​អស់​កាល​យូរ​ជា​អធិការ​នៃ​សង្ឃ, ជា​វិចារកៈ​របស់​សង្ឃ ។
២- លោក​ជា​អ្នក​ទ្រទ្រង់​នូវ​ធម្ម​វិន័យ ។
៣- លោក​ជា​អ្នក​ឆ្លៀវឆ្លាស​ក្នុង​កឋិនត្ថារកិច្ច​ជាដើម ហើយ​មាន​សមត្ថភាព​គួរ​នឹង​ក្រាល​កឋិន​បាន, បពិត្រ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ! បើ​ព្រះ​សង្ឃ​យល់​ពញរម​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា ដែល​បាន​ប្រកាស​មក​ហើយ​នេះ សូម​មេត្តា​បន្លឺ​នូវ​សទ្ទសញ្ញា​ថា “សាធុ” គ្រប់ ៗ អង្គ​ទៅ​ហោង ។
កាល​បើ​ក្រើន​រួច​ហើយ ជំនុំ​សង្ឃ​ត្រូវ​ប្រគល់​សំពត់​កឋិន​ឲ្យ​ទៅ​ភិក្ខុ​អ្នក​ក្រាល ដោយ​ញ្ញត្តិ​ទុតិយកម្ម​វាចា តាម​ពុទ្ធានុញ្ញាត​ក្នុង​គម្ពីរ​មហា​វគ្គ​ថាៈ
សុណាតុ មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ ។ យទិ សង្ឃស្ស បត្តកល្លំ, សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស1 ភិក្ខុនោ ទទេយ្យ កឋិនំ អត្ថរិតុំ ។ ឯសា ញ្ញត្តិ ។
សុណាតុ មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ ។ សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស1 ភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំ ។ យស្សាយស្មតោ ខមតិ ឥមស្ស កឋិនទុស្សស្ស ឥត្ថន្នាមស្ស1 ភិក្ខុនោ ទានំ កឋិនំ អត្ថរិតុំ, សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។ ទិន្នំ ឥទំ សង្ឃេន កឋិនទុស្សំ ឥត្ថន្នាមស្ស ភិក្ខុនោ កឋិនំ អត្ថរិតុំ ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ ។
“បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ, សំពត់​កឋិន​នេះ កើត​ឡើង​ដល់​សង្ឃ​ហើយ ។ បើ (ការ​នេះ) មាន​កាល​គួរ​ដល់​សង្ឃ​ហើយ, សង្ឃ​គួរ​ឲ្យ​សំពត់​កឋិន​នេះ ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​ក្រាល​កឋិន ។ នេះ​ជា​ពាក្យ​ផ្តៀង ។ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ, សំពត់​កឋិន​នេះ កើត​ឡើង​ដល់​សង្ឃ​ហើយ ។ (ឥឡូវ) សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​ក្រាល​កឋិន គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា លោក​ដ៏​មាន​អាយុ​អង្គ​នោះ​នៅ​ស្ងៀម មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយ​ឡើង ។ សំពត់​កឋិន​នេះ សង្ឃ​ឲ្យ​ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ហើយ ដើម្បី​ក្រាល​កឋិន ។ (ការ​នេះ) គួរ​ដល់​សង្ឃ​ហើយ ព្រោះ​ហេតុ​នោះ បាន​ជា​សង្ឃ​ស្ងៀម ខ្ញុំ​ចាំ​ទុក​នូវ​ការ​នេះ​ដោយ​ភាព​ដែល​សង្ឃ​ស្ងៀម​យ៉ាង​នេះ” ។
កាល​បើ​សង្ឃ​សូត្រ​ប្រគល់​សំពត់​កឋិន ដោយ​ញ្ញត្តិ​ទុតិយកម្ម​វាចា​ដូច្នេះ​ហើយ, បើ​សំពត់​កឋិន​នោះ​ទាយក​ធ្វើ​បរិកម្ម​សម្រេច​មក​ជា​ស្បង់​ចីពរ​សង្ឃាដី​រួច​ ហើយ ភិក្ខុ​ត្រូវ​ការ​ក្រាល​ដោយ​ស្បង់​ឬ​ចីពរ​ឬ​សង្ឃាដី គប្បី​បច្ចុទ្ធរ៍​ដក​ស្បង់​ចីពរ​សង្ឃាដី​ចាស់​ចេញ ហើយ​ធ្វើ​កប្បពិន្ទុ – អធិដ្ឋាន​ស្បង់​ចីពរ​សង្ឃាដី​ថ្មី​ឡើង ។
ឯ​ពិធី​ដក​ដូច្នេះ
ដក​សង្ឃាដី​ថាៈ ឥមំ សង្ឃាដឹ បច្ចុទ្ធរាមិ “អាត្មា​អញ​ដក​នូវ​សង្ឃាដី​នេះ” ។
ដក​ឧត្តរាសង្គ (ចីពរ) ថាៈ ឥមំ ឧត្តរាសង្គំ បច្ចុទ្ធរាមិ “អាត្មា​អញ​ដក​នូវ​ឧត្តរាសង្គៈ (ចីពរ) នេះ” ។
ដក​អន្តរវាសកៈ (ស្បង់) ថាៈ ឥមំ អន្តរវាសកំ បច្ចុទ្ធរាមិ “អាត្មា​អញ​ដក​នូវ​ស្បង់​នេះ” ។
ដក​ចីពរ – ស្បង់ – សង្ឃាដី​រួច​ហើយ ត្រូវ​ធ្វើ​កប្បពិន្ទុ​ចីវរ​ថ្មី​ដែល​បំរុង​ក្រាល​កឋិន​នោះ ត្រង់​ជ្រុង ឬ​មុមចីវរ​ដោយ​ពណ៌ ៣ យ៉ាង​ពណ៌​ណា​មួយ​ដែល​មាន​សំដែង​ក្នុង​សិក្ខាបទ​ស្រាប់ ។
ឯ​ពិធី​ពិន្ទុ​កប្ប​ដូច្នេះ
ឥមំ ពិន្ទុកប្បំ ករោមិ “អាត្មា​អញ​ធ្វើ​នូវ​ពិន្ទុ​កប្ប​នេះ” ។ ត​ពី​នេះ​ត្រូវ​អធិដ្ឋាន​ចីវរ​ថ្មី​ឡើង, ពិធី​អធិដ្ឋាន​នេះ​ដូច្នេះ
អធិដ្ឋាន​សង្ឃាដី​ថាៈ ឥមំ សង្ឃាដឹ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ “អាត្មា​អញ​អធិដ្ឋាន​នូវ​សង្ឃាដី​នេះ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង” ។
អធិដ្ឋាន​ឧត្តរាសង្គៈ​ថាៈ ឥមំ ឧត្តរាសង្គំ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ “អាត្មា​អញ​អធិដ្ឋាន​នូវ​ឧត្តរាសង្គៈ​នេះ” … ។
អធិដ្ឋាន​អន្តរវាសកៈ​ថាៈ ឥមំ អន្តរវាសកំ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ “អាត្មា​អញ​អធិដ្ឋាន​នូវ​អន្តរវាសក​នេះ” … ។
កាល​ប់​ធ្វើ​អធិដ្ឋាន​រួច​ហើយ ត្រូវ​ក្រាល​កឋិន​ដោយ​ចីវរ​ណា​មួយ​តាម​ត្រូវ​ការ ហើយ​គប្បី​បញ្ចេញ​វាចា​ឲ្យ​ជំនុំ​សង្ឃ​បាន​ឮ​ច្បាស់ ។
បើ​ចង់​ក្រាល​ដោយ​សង្ឃាដី​ថាៈ ឥមាយ សង្ឃាដិយា កឋិនំ អត្ថរាមិ “ខ្ញុំ​ក្រាល​កឋិន​ដោយ​សង្ឃាដី​នេះ” ។
បើ​ចង់​ក្រាល​ដោយ​ចីពរ​ថាៈ ឥមាយ ឧត្តរាសង្គេន កឋិនំ អត្ថរាមិ “ខ្ញុំ​ក្រាល​កឋិន​ដោយ​ឧត្តរាសង្គៈ (ចីពរ) នេះ” ។
បើ​ចង់​ក្រាល​ដោយ​អន្តរវាសកៈ​ថាៈ ឥមាយ អន្តរវាសកេន កឋិនំ អត្ថរាមិ “ខ្ញុំ​ក្រាល​កឋិន​ដោយ​អន្តរវាសកៈ (ស្បង់) នេះ” ។
កាល​បើ​ភិក្ខុ​បាន​ក្រាល​កឋិន​តាម​បែប​នេះ​រួច​ហើយ ត្រូវ​ចូល​ទៅ​ជិតសង្ឃ​ឬ​គណៈ​ឬ​បុគ្គល គ្រង​ចីពរ​ស្មា​ម្ខាង​អង្គុយ​ច្រហោង ប្រណម្យ​អញ្ជលី​ឡើង ពោល​ប្រាប់​ឲ្យ​លោក​ទាំង​នោះ អនុមោទនា​ថាៈ អត្ថតំ អាវុសោ1 សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទថ “ម្នាល​លោក​ដ៏​មាន​អាយុ ! កឋិន​របស់​សង្ឃ​ខ្ញុំ​ក្រាល​រួច​ហើយ, ការ​ក្រាល​កឋិន (នុ៎ះ) ប្រកប​ដោយ​ធម៌, សូម​លោក​ទាំងឡាយ​អនុមោទនា​ចុះ” ។
ចំណែក​ខាង​ភិក្ខុ​អ្នក​អនុមោទនា​វិញ ត្រូវ​គ្រង​ចីពរ​ស្មា​ម្ខាង អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ឡើង​ពោល​អនុមោទនា​ថាៈ អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទាម “បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន កឋិន​របស់​សង្ឃ លោក​ក្រាល​រួច​ហើយ, ការ​ក្រាល​កឋិន (នុ៎ះ) ប្រកប​ដោយ​ធម៌ យើង​សូម​អនុមោទនា” ។
ឬ​នឹង​អនុមោទនា​មួយ​បែប​ទៀត​ក៏​បានៈ អត្ថតំ ភន្តេ1 សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទាម2 “បពិត្រ3ព្រះ​ករុណា​ដ៏​ចំរើន ! កឋិន​របស់​សង្ឃ ដែល​សង្ឃ​បាន​ឲ្យ​ហើយ​ដល់​លោក ៗ បាន​ក្រាល​ហើយ, , កឋិន​ដែល​លោក​បាន​ក្រាល​ហើយ​នេះ ជា​ធម៌​សម​គួរ​តាម​ពុទ្ធានុញ្ញាត, ខ្ញុំ​ព្រះ​ករុណា​ទាំងឡាយ សូម​អនុមោទនា គឺ​ថា​ត្រេកអរ​តាម​ផ្លូវ​កឋិន” ។

វិធី​អប់រំ​ចិត្ត

Posted in វិធី​អប់រំ​ចិត្ត on ខែធ្នូ 22, 2008 by foresmonk

ស៊ិន – ហ៊ាន ស្មៀន​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ

១ – ចិត្ត​គឺ​អ្វី ?
ចិត្ត​គឺ​ជា​ធម្មជាតិ​គ្មាន​រូប​ដែល​ជា​ស្ដេច​គ្រប់​គ្រង​នគរ​កាយ ។ ចិត្ត​នេះ​គេ​មិន​អាច​មើល​ឃើញ​ដោយ​មំសចក្ខុ​បាន​ទេ ព្រោះ​ជា​នាម​ធម៌, តាម​ពិត អ្នក​ដែល​មិន​ដឹង​ចិត្ត​ថា​គឺ​អ្វី តែង​មិន​ឃើញ​ចិត្ត​ទេ, តែ​កាល​បើ​ដឹង​ថា​ចិត្ត​គឺ​អ្វី តែង​ឃើញ​ចិត្ត​បាន​តាម​កម្លាំង​នៃ​សេចក្ដី​ដឹង​នោះ ។
គេ​ច្រើន​ចូល​ចិត្ត​ថា វិញ្ញាណ, មនោ, ចិត្ត ទាំង ៣ នេះ​ដូច​គ្នា, ព្រោះ​ហេតុ​នោះ គេ​ទើប​កំណត់​វិញ្ញាណ​ជា​ចិត្ត ចិត្ត​ជា​វិញ្ញាណ​ខ្លះ, មនោ​ជា​ចិត្ត ចិត្ត​ជា​មនោ​ខ្លះ, ច្រឡូក​ច្រឡំ​គ្នា​អស់​ទៅ ទាំង​នេះ​ឯង​ព្រោះ​តែ​មិន​ស្គាល់​ចិត្ត​ថា​ជា​អ្វី ។ ដែល​ពិត​នោះ វិញ្ញាណ, មនោ, ចិត្ត​នេះ​មាន​មុខការ​ផ្សេង ៗ គ្នា តែ​ជាប់​ទាក់​ទង​គ្នា ។
វិញ្ញាណ​គឺ​ការ​ដឹង​ច្បាស់​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ​ចិត្ត ហើយ​វិញ្ញាណ​នេះ​ជា​ផ្លូវ​ដែល​ត​ដល់​ចិត្ត ហេតុ​នោះ វិញ្ញាណ​ទុក​ដូច​ជា​អ្នក​បញ្ជូន, មនោ​ទុក​ដូច​ជា​អ្នក​ទទួល, ចិត្ត​ទុក​ដូច​ជា​អ្នក​ដឹង ។ ចិត្ត​ដែល​មាន​ស្រឡាញ់​មាន​ស្អប់​ជាដើម ព្រោះ​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍​ហើយ​នឹង​គ្រឿង​ទទួល​គឺ​កិលេស ។ អារម្មណ៍​នឹង​កិលេស​ផ្សំ​គ្នា​កាល​ណា គឺ​ធ្វើ​ចិត្ត​ឲ្យ​វិបរិត ដូច​វិទ្យុ​កំចាយ​សម្លេង ត្រូវ​មាន​គ្រឿង​បញ្ជូន​នឹង​គ្រឿង​ទទួល​សម្លេង​ទើប​ប្រាកដ​បាន ពុំ​នោះ​ទេ​ដូច​អគ្គិសនី​ដែល​ឲ្យ​កើត​ប្រយោជន៍​ជា​ច្រើន មាន​ឲ្យ​កើត​ពន្លឺ​ជា​ដើម ក៏​ព្រោះ​មាន​គ្រឿង​ផ្សំ​ព្រម​ទាំង​ខ្សែ ប្រដាប់​បើក​បិទ នឹង​អំពូល​ដូចម្ដេច​មិញ, វិញ្ញាណ, មនោ ចិត្ត ក៏​មាន​មុខការ​ជាប់​ទាក់​ទង​គ្នា​ដូច្នោះ​ដែរ ។ ចិត្ត​ដែល​មាន​អារម្មណ៍​ចូល​មក​ផ្សំ​ព្រោះ​កំណាច​កិលេស ដែល​មាន​ឫសគល់​មក​អំពី​រាគៈ ឬ លោភៈ ទោសៈ មោហៈ ទើប​មាន​សេចក្ដី​ស្រឡាញ់​សេចក្ដី​ស្អប់, ចិត្ត​ដូច្នេះ នៅ​ក្រោម​អំណាច​កិលេស ។ សេចក្ដី​ជាប់​ចំពាក់​ទាំង​ឡាយ​ក្នុង​លោក ដែល​កើត​ឡើង​ហើយ​ក្នុង​អតីត​ក្ដី ក្នុង​បច្ចុប្បន្ន​ក្ដី​ក្នុង​អនាគត​ក្ដី តែង​កើត​មាន​ឡើង ព្រោះ​ចិត្ត​នៅ​ក្រោម​អំណាច​កិលេស​ជា​មូល​ហេតុ ។ កាល​ណា​ចិត្ត​មិន​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍ នឹង​គ្រឿង​ទទួល​គឺ​កិលេស​ទេ កាល​នោះ​ចិត្ត​ក៏​មាន​អំណាច​លើ​កិលេស គឺ​នៅ​ក្នុង​លោក សូម្បី​លោក​នឹង​ជាប់​ចំពាក់​ដូច​ម្ដេច ក៏​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​ញាប់ញ័រ​បាន ។ ព្រោះ​ហេតុ​នោះ ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ទើប​លើក​ការ​អប់រំ​ចិត្ត​ថា​ជា​កិច្ច​សំខាន់​ បំផុត ។ រឿង​រ៉ាវ​នឹង វត្ថុ​ស្ថាន​ទាំង​ឡាយ​ដែល​ប្រាកដ​នៅ​ក្នុង​លោក សុទ្ធ​តែ​ជា​ការ​សម្ដែង​ចេញ​របស់​ចិត្ត​ទាំង​អស់ ។ វត្ថុ​គ្រប់​យ៉ាង​ទើប​ធ្លាក់​ក្នុង​អំណាច​របស់​ចិត្ត មាន​តែ​ចិត្ត​ប៉ុណ្ណោះ​ទេ​ដែល​អាច​ធ្វើ​លោក​ឲ្យ​ញាប់​ញ័រ ឬ​ធ្វើ​លោក​ឲ្យ​ស្ងប់​បាន ព្រោះ​ហេតុ​ដូច្នោះ​ទើប​គួរ​អប់រំ​ចិត្ត ។
២ – លក្ខណៈ​របស់​ចិត្ត
ចិត្ត​ជា​ធម្មជាតិ​វិចិត្រ​ក្រៃពេក ដោយសារ​អារម្មណ៍​ចូល​មក​ផ្សំ​ដូច​ព័ណ៌​ជ្រលក់​សំពត់ កាល​ប្រើ​ព័ណ៌​បែប​ណា​ជ្រលក់​សំពត់ សូម្បី​សំពត់​នោះ​មាន​ព័ណ៌​ស ក៏​ត្រូវ​ផ្លាស់​ទៅ​តាម​ព័ណ៌​ជ្រលក់​នោះ សំពត់​ទើប​មាន​ព័ណ៌​ផ្សេង ៗ ដូច​ម្ដេច​មិញ ចិត្ត​ក៏​ដូច្នោះ​ដែរ ។ មនុស្ស​ម្នាក់ ៗ មាន​ចិត្ត​តែ ១ ដួង​ទេ តែ​ដែល​មាន​ច្រើន​ដួង ព្រោះ​អារម្មណ៍​នោះ​ឯង​ចូល​មក​លាយ, គឺ​កាល​ចិត្ត​ប្រកាន់​អារម្មណ៍​ណា​ក៏​ប្រែ​ទៅ​តាម​អារម្មណ៍​នោះ ។
លោក​ពោល​ថា ចិត្ត​នេះ​ជា​ធម្មជាត​បម្រះ​ននៀល អន្ទះ​អន្ទែង​រក្សា​បាន​ដោយ​កម្រ ហាម​ឃាត់​បាន​ដោយ​កម្រ ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ត្រាច់​ទៅ​តែ ១ ដួង មាន​កាយ​ជា​ទី​អាស្រ័យ ហេតុ​នេះ ការ​កំណត់​ដឹង​លក្ខណៈ​របស់​ចិត្ត ក៏​គួរ​នឹង​កំណត់​ដឹង​ដោយ​ន័យ​នេះ ។
តាម​ប្រក្រតី ចិត្ត​នេះ​កាល​បើ​ត្រូវ​ព្រាត់​ប្រាស​ចាក​អារម្មណ៍​ដែល​ធ្លាប់​សេពគប់​មក​ ហើយ ក៏​សំដែង​អាការ​បម្រះ​ននៀល ដូច​ត្រី​ដែល​គេ​លើក​ចេញ​ពី​ទឹក​បោះ​ទៅ​លើ​គោក, ជា​ធម្មជាត​អន្ទះ​អន្ទែង ដោយ​សំដែង​អាការ​ឲ្យ​ប្រាកដ​ដូច​ពានរ​ក្នុង​ព្រៃ ឬ​ដូច​ទង់​ដែល​នៅ​លើ​សសរ​កាល​ខ្យល់​បក់​ក៏​ត្រឡប់​ទៅ​ត្រឡប់​មក, ជា​ធម្មជាត​រក្សា​បាន​ដោយ​កម្រ​គេ​ក៏​ដឹង​បាន​ដោយ​អាការ​ដែល​សំដែង​ចេញ ដូច​គោ​ដែល​នៅ​ជិត​ស្រែ​មាន​សំទូង គេ​កម្រ​នឹង​រក្សា​កុំ​ឲ្យ​ស៊ី​សំទូង​ក្នុង​ស្រែ​នោះ​បាន, ជា​ធម្មជាត​ហាម​ឃាត់​បាន​ដោយ​កម្រ ដោយ​មាន​អាការ​ដូច​ក្មេង​ដែល​កំពុង​រពឹស​កម្រ​នឹង​ហាម​ឃាត់​មិន​ឲ្យ​រពឹស​ បាន, ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ចំពោះ​តែ ១ ដួង​គឺ​ត្រាច់​ស្វែង​រក​អារម្មណ៍ ឬ​រឿង​រ៉ាវ​ដែល​ធ្លាប់​ដឹង​ធ្លាប់​ឃើញ​មិន​ឈប់​ឈរ ស្ថាន​ទី​ណា​ដែល​ធ្លាប់​ទៅ​ហើយ សូម្បី​ត្រឡប់​មក​យូរ ក៏​ត្រាច់​ទៅ​ក្នុង​ស្ថានទី​នោះ​បាន កាយ​នៅ​ទី​នេះ​ទេ​តែ​ចិត្ត​អាច​ត្រាច់​ទៅ​ពេញ​លោក បើ​នឹង​រាប់​រយ​ផ្លូវ​ដែល​ចិត្ត​ត្រាច់​ទៅ​មួយ​ថ្ងៃ ៗ ក៏​ហួស​ប្រមាណ​ដែល​នឹង​រាប់​បាន ចំពោះ​កាយ​ត្រាច់​ទៅ​មិន​បាន​ត្រឹម​ណា ព្រោះ​ត្រូវ​ហត់​នឿយ តែ​ចិត្ត​មិន​មែន​ដូច​កាយ​ទេ ទី​ណា​កាយ​ត្រាច់​ទៅ​មិន​បាន​ចិត្ត​ត្រាច់​ទៅ​បាន សូម្បី​មាន​គ្រឿង​កំបាំង​ក៏​លេច​រួច​ទៅ​បាន ទី​ដែល​គេ​ហាម​ក៏​បំពាន​ចូល​ទៅ ព្រោះ​ហេតុ​អ្វី ? ព្រោះ​អារម្មណ៍​នោះ​ដែល​ចូល​មក​ផ្សំ​ចិត្ត​មាន​ច្រើន​យ៉ាង ចិត្ត​ប្រកាន់​អារម្មណ៍​នេះ​ហើយ បណ្ដោយ​ទៅ​ប្រកាន់​អារម្មណ៍​ឯ​ណោះ​ទៀត វិល​ទៅ​វិល​មក​រក​ទី​បំផុត​គ្មាន ទើប​ឈ្មោះ​ថា​ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ ហើយ​ត្រាច់​ទៅ​តែ ១ ដួង ។
កាយ​យើង​នេះ បើ​មិន​មាន​ចិត្ត ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​ខ្វះ​មនុស្ស​ទាញ កាល​បើ​មាន​ចិត្ត​ចូល​អែប​អាស្រ័យ ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​មាន​មនុស្ស​ទាញ, ភាពយន្ត​នឹង​សំដែង​អាការ​លោត​រាំ​ផ្លាស់​ប្ដូរ​ទៅ​យ៉ាង​ណា ក៏​ព្រោះ​មនុស្ស​ទាញ, កាយ​សំដែង​អាការ​ឲ្យ​ប្រាកដ​យ៉ាង​ណា​បាន​ក៏​ព្រោះ​ចិត្ត​ជា​អ្នក​បង្គាប់ការ ឬ​នឹង​ប្រៀប​កាយ​ដូច​ផ្ទះ ចិត្ត​ដូច​អ្នក​នៅ​អាស្រ័យ ផ្ទះ​នោះ​បើ​ម្ចាស់​អ្នក​នៅ​អាស្រ័យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ​ល្អ ក៏​ជា​ផ្ទះ​ល្អ មាន​គ្រឿង​ប្រដាប់​វិចិត្រ​ល្អ តាម​កម្លាំង​របស់​ម្ចាស់​ផ្ទះ ជា​ទី​គួរ​មើល​គួរ​សរសើរ​ជា​បសាទនីយស្ថាន ឲ្យ​កើត​សេចក្ដី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ ដូច​ព្រះ​សុគន្ធ​កុដី ទី​គង់​នៅ​របស់​ព្រះ​ពុទ្ធ ឬ​ប្រាសាទ​រាជ​វាំង​របស់​ព្រះ​មហា​ក្សត្រ​ជាដើម តែ​បើ​ម្ចាស់​ផ្ទះ​នោះ​ជា​មនុស្ស​មិន​ល្អ គឺ​ជា​ពាល​ជន ដូច​ចោរ​ជា​ដើម ផ្ទះ​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ទី​គួរ​ខ្លាច មិន​គួរ​ឲ្យ​ចូល​ជិត​បាន ខ​នេះ​មាន​ឧបមា​ដូច​ម្ដេច​កាយ​នឹង​ចិត្ត​ក៏​ដូច្នោះ​ដែរ ។ កាល​ចិត្ត​បាន​ទទួល​ការ​អប់រំ​ក្នុង​ផ្លូវ​ល្អ​ដែល​ជា​ប្រយោជន៍​ហើយ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​ល្អ តែ​បើ​ចិត្ត​ខ្វះ​ការ​អប់រំ ឬ បាន​អប់រំ​ក្នុង​ផ្លូវ​មិន​ជា​ល្អ​ដែល​ប្រាសចាក​ប្រយោជន៍ ប្រាស​ចាក​ធម៌ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​មិន​ល្អ ដោយ​ន័យ​នេះ​ទើប​អាច​ឃើញ​បាន​ថា​ចិត្ត​សំខាន់​ជាង​កាយ ព្រោះ​ហេតុ​នោះ​យើង​គួរ​អប់រំ​ចិត្ត​តាម​សមត្ថភាព​នឹង​ឱកាស មិន​គួរ​បណ្ដោយ​ចិត្ត​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​កិលេស គួរ​តាម​រក្សា​ហាម​ប្រាម​ការពារ​កុំ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ, ពេល​គួរ​អត់​សង្កត់​ក៏​ចូល​អត់​សង្កត់ ពេល​គួរ​បង្រ្កាប់​ក៏​ចូរ​បង្រ្កាប់​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​ទៅ​តាម​អំណាច​ កិលេស ដែល​ជា​ហេតុ​នាំ​ទុក្ខ​ទោស​មក​ឲ្យ, ពេល​គួរ​ស្ទួយ​លើក​ដំកើង ក៏​ចូរ​ស្ទួយ​លើក​ដំកើង​ឲ្យ​ក្លាហាន​ឲ្យ​ត្រេកអរ​រីករាយ កុំ​ធ្វើ​ចិត្ត​ឲ្យ​រួញរា​ងោកងក់, ពេល​គួរ​សម្លឹង​ពិនិត្យ ក៏​ចូរ​សម្លឹង​ពិនិត្យ​ចុះ ។
សាធុជន​ទាំង​ឡាយ ដែល​ប្រាកដ​ថា​ជា​អ្នក​មាន​កិត្តិស័ព្ទ​ល្អ​មាន​សុខ​ចំរើន​រុង​រឿង​មិន​សាប​ សូន្យ ក៏​ព្រោះ​បាន​អប់រំ​ចិត្ត​របស់​ខ្លួន​តាម​សមគួរ, ផ្សេង​គ្នា​ខ្លះ តែ​ការ​អប់រំ​តិច អប់រំ​ច្រើន អប់រំ​ក្នុង​ផ្លូវ​លោក ឬ​អប់រំ​ក្នុង​ផ្លូវ​ធម៌​ប៉ុណ្ណោះ ។ ចំណែក​ផល​ដែល​កើត​មក​អំពី​ការ​អប់រំ​នោះ​ក៏​ប្រាកដ​ជា​អំណោយ​ផល​ឲ្យ​តាម​ កម្លាំង​នៃ​ការ​អប់រំ, កាល​អប់រំ​ក្នុង​ផ្លូវ​ណា​ត្រឹម​ណា ក៏​រមែង​បាន​ផល​ក្នុង​ផ្លូវ​នោះ​ត្រឹម​នោះ មិន​ប្រាស​ចាក​ផល​ឡើយ ។
៣ – វិធី​អប់រំ​ចិត្ត
ក្នុង​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត​នេះ ត្រូវ​ស្គាល់​ចិត្ត​ព្រម​ទាំង​ស្គាល់​លក្ខណៈ នឹង​អាការ​របស់​ចិត្ត សម្រាប់​ត្រួតត្រា​ពិចារណា ដូច​មាន​កញ្ចក់​សម្រាប់​ឆ្លុះ​មើល​ស្រមោល​មុខ ព្រោះ​ធម្មតា​ការ​អប់រំ​គ្រប់​យ៉ាង​ត្រូវ​មាន​គ្រឿង​សម្រាប់​ប្រើ​ក្នុង​ការ ​នោះ ព្រម​ទាំង​សេចក្ដី​សំគាល់​នៃ​ការ​អប់រំ, សូម្បី​ការ​អប់រំ​ចិត្ត​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​រៀន​ឲ្យ​ដឹង​រឿង​ចិត្ត​ល្មម​ជា​គោលការ​នឹង​សេចក្ដី​សំគាល់​នៃ​ការ​ អប់រំ​ចិត្ត​ជាមុន ដើម្បី​ធ្វើ​ចិត្ត​ឲ្យ​ជា​ធម្មជាត​គួរ​ដល់​ការងារ​ដ៏​ប្រពៃ ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ ឲ្យ​ទាល់​តែ​ចិត្ត​ស្ងប់​ចាក​អកុសល​ធម៌​ទាំង​ឡាយ មាន​ការ​ដឹង​ហេតុ​ផល​ជាក់​ច្បាស់​តាម​សេចក្ដី​ពិត, ចំណែក​ផល​ដែល​យើង​ប្រាថ្នា​យ៉ាង​ក្រៃលែង ក៏​គឺ​ឲ្យ​ជា​ចិត្ត​ពេញ​បរិបូណ៌​ដោយ​សេចក្ដី​សុខ​មែន ៗ មិន​មាន​អ្វី​លាយ​ឡំ ។ ការ​អប់រំ​ចិត្ត​នេះ​មិន​មែន​គ្រាន់​តែ​ទំនុក​បំរុង​ដល់​ការងារ​ផ្លូវ​ធម៌​ ប៉ុណ្ណោះ​ទេ ដែល​ពិត​នោះ​គឺ​ទំនុក​បំរុង​ដល់​ការងារ​ចំណែក​គតិ​លោក​ផង ព្រោះ​ការងារ​ដ៏​ប្រពៃ​ទាំង​ឡាយ​ដែល​ឲ្យ​សម្រេច​ប្រយោជន៍​ទាំង​ខ្លួន​ឯង ទាំង​ពួក​គណៈ​ប្រទេស​ជាតិ សុទ្ធ​តែ​មាន​ធម៌​ដ៏​ប្រពៃ ដោយ​លះ​បង់​ធម៌​ចំណែក​អកុសល​ដែល​មាន​ទុក្ខ​ជា​ផល​នោះ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ចំណែក​កុសល​ដែល​មាន​ផល​ជា​សុខ​ឲ្យ​កើត​មាន​ឡើង ក្នុង​ចិត្ត​របស់​ខ្លួន ។
គ្រឿង​ឧបករណ៍​ក្នុង​ការ​នេះ ក៏​មិន​ត្រូវ​មាន​ដើម​ទុន​អ្វី​ប៉ុន្មាន​ទេ​គ្រាន់​តែ​ព្យាយាម​ឲ្យ​មាន​សតិ​ គ្រប់​ឥរិយាបថ ហើយ​តាំង​ចិត្ត​កំណត់​ពិចារណា​ត្រួតត្រា​សង្កេត​មើល​ក្នុង​ការ​ដែល​ធ្វើ ពាក្យ​ដែល​និយាយ រឿង​ដែល​គិត​ឲ្យ​ដឹង​ថា​ជា​សុចរិត ឬ​ទុច្ចរិត, កាល​នឹង​ធ្វើ​អ្វី និយាយ​អ្វី គិត​អ្វី​គួរ​ពិចារណា​មើល​ថា បើ​យើង​នឹង​ធ្វើ​យ៉ាង​នេះ គិត​យ៉ាង​នេះ​ទៅ តើ​ជា​សុចរិត ឬ​ទុច្ចរិត​, កាល​ដឹង​ថា​ជា​សុចរិត គប្បី​ធ្វើ, គប្បី​និយាយ, គប្បី​គិត, កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​កុំ​ធ្វើ កុំ​និយាយ កុំ​គិត, សូម្បី​ធ្វើ​ហើយ​និយាយ​ហើយ​គិត​ហើយ ក៏​គប្បី​ពិចារណា​ដូច្នោះ​ទៀត កាល​ដឹង​ថា​ជា​សុចរិត ក៏​គប្បី​នៅ​ដោយ​ចិត្ត​ប្រាមោជត្រេកអរ សិក្សា​ប្រតិបត្តិ​ក្នុង​កុសល​ធម៌​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​គប្បី​សំដែង​ទោស​ដែល​ធ្វើ​ល្មើស​នោះ​ចេញ ហើយ​តាំង​ចិត្ត​សង្រួម​ប្រយ័ត្ន​ត​ទៅ កុំ​ធ្វើ​ថែម​ទៀត នេះ​ឯង​ជា​កិច្ច​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត ។
កាល​បើ​ការ​ធ្វើ ការ​និយាយ នឹង​ការ​គិត​ជា​សុចរិត​ហើយ បើ​មាន​បំណង​នឹង​ព្យាយាម​បំពេញ​ត​ទៅ ក៏​គួរ​អប់រំ​ចិត្ត​របស់​ខ្លួន​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ស្ងប់, អ្វី​ជា​សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ព្យាយាម​បង្រ្កាប​លះ​វៀរ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ដែល​ក​ឲ្យ​កើត​សេចក្ដី​ស្ងប់​ចិត្ត​នោះ​ឲ្យ​មាន​ឡើង ទ្រាំ​អត់ធន់​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ធ្ងន់​ធ្ង នឹង​នួន​តែ​ក្នុង​ធម៌​ជា​ចំណែក​កុសល ។ នីវរណៈ​ធម៌ គ្រឿង​រាំង​រា​មិន​ឲ្យ​ចិត្ត​បាន​ដល់​សេចក្ដី​ស្ងប់​គឺ​កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា ទាំង ៥ នេះ​ជា​សត្រូវ​ដោយ​ត្រង់​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ពិចារណា​មើល​ថា នីវរណៈ​នោះ​មាន​ទោស​យ៉ាង​ណា, កាល​បើ​ពិចារណា​ឃើញ​ទោស​ហើយ​ក៏​គួរ​លះ​ចេញ សូម្បី​លះ​មិន​ដាច់​ស្រឡះ​ទេ ក៏​ឈ្មោះ​ថា​ល្អ​ជាង​ការ​បណ្ដោយ​ទៅ​តាម​អំណាច​នីវរណៈ​ដែរ, កាល​បើ​នីវរណៈ​កើត​ឡើង​គ្រប​សង្កត់​ចិត្ត​ក៏​គួរ​ពិចារណា​មើល​ឲ្យ​ដឹង​ថា​ នេះ​ជា​នីវរណៈ ដែល​ក​ឲ្យ​កើត​សេចក្ដី​ពេញ​ចិត្ត​ស្រឡាញ់​ប្រាថ្នា​ជាប់​ជំពាក់​ទៅ​ក្នុង​ រូប សំឡេង ក្លិន រស សម្ផស្ស ដែល​គួរ​ប្រាថ្នា​ខ្លះ, ក​ឲ្យ​កើត​អាឃាត បំផ្លាញ​ប្រទូសរ៉ាយ​គេ​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រួញ​ថយ នឹង​ងងុយ​ងោក​ងក់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រាយ​មាយ​នឹង​រសាប់​រសល់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​សង្ស័យ​មិន​ដាច់​ស្រេច​ខ្លះ​ទាំង​នេះ​ឯង​សុទ្ធ​តែ​ជា​ សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត​ទាំង​អស់ ។ កាល​បើ​ដូច្នេះ​ហើយ គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ឲ្យ​ឃើញ​ថា​អារម្មណ៍​ទាំង​ឡាយ​មាន​រូប​សម្លេង​ជាដើម​នោះ ដែល​គួរ​ស្រឡាញ់ គួរ​ប្រាថ្នា​ជន្លេញ​ជន្ល​ចិត្ត ក៏​ព្រោះ​ចូល​ចិត្ត​ថា​ស្រស់បស់​មិន​ល្អ​ទេ តែ​ដែល​ឃើញ​ថា​ស្រស់បស់​ថា​ល្អ​ទៅ​វិញ ក៏​ព្រោះ​ការ​តាក់​តែង​បរិហារ​កាយ​ដែល​ជា​ចំណែក​រូប​ប៉ុណ្ណោះ បើ​ខ្វះ​ការ​តាក់​តែង​ជា​ដើម​ហើយ ការ​មិន​ស្រស់បស់​ល្អ​អាច​កើត​ប្រាកដ​ឡើង ។ កាល​ឧស្សាហ៍​ពិចារណា​កំណត់​យ៉ាង​នេះ​ហើយ ចិត្ត​ក៏​នឹង​ឃ្លាត​ចាក​កាមច្ឆន្ទៈ​នោះ​បាន​តាម​សមគួរ​ព្រោះ​ហេតុ​នោះ កាល​បើ​នឹង​មើល​នឹង​ស្ដាប់​ជាដើម ទើប​គួរ​ជា​អ្នក​ចេះ​មើល​ចេះ​ស្ដាប់ ត​ទៅ​នឹង​បាន​ប្រយោជន៍​មក​ពី​ការ​មើល​ការ​ស្ដាប់​នោះ​ពុំ​ខាន ។ សូម្បី​នីវរណៈ​ដទៃ ៗ កើត​ឡើង​ក៏​គួរ​ពិចារណា​ដោយ​ឧបាយ​នេះ​ដែរ ទាល់​តែ​ចិត្ត​ដល់​នូវ​សេចក្ដី​ស្ងប់​ពិត​ប្រាកដ មាន​អាការ​ស្រដៀង​នឹង​វង់​ភ្លើង​ដែល​នៅ​ក្នុង​អំពូល, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ​ឈ្មោះ​ថា​ជា​អ្នក​មាន​ចិត្ត​នៅ​លើ​ អំណាច​នីវរណៈ​ជា​ថ្នាក់​ទី ២ នៃ​ការ​អប់រំ​ចិត្ត, ត​ពី​នេះ​ទៅ​ត្រូវ​ពិចារណា​ប្រាព្ធ​សេចក្ដី​កើត​រលត់​នៃ​សង្ខារ​ញែក​ចេញ​ឲ្យ ​ឃើញ​ជា​ភាគ​ជា​ចំណែក​ដោយ​គួរ​ដល់​វោហារ​ថា ខន្ធ ធាតុ អាយតនៈ ព្រម​ទាំង​ហេតុ​បច្ច័យ ដរាប​ដល់​លះ​សេចក្ដី​ប្រកាន់​ដោយ​អំណាច​តណ្ហា​មានៈ​ទិដ្ឋិ​ថា « នុះ​របស់​អាត្មា​អញ នុះ​ជា​ខ្លួន​ប្រាណ​របស់​អាត្មា​អញ, » ដែល​ជា​មគ៌ា​ឲ្យ​ដល់​នូវ​សេចក្ដី​បរិសុទ្ធ​ហ្មត់ចត់​ផុត​ចាក​ទុក្ខ​ទាំង​ ពួង, នេះ​ឯង​ថ្នាក់​ទី​បំផុត​នៃ​ការ​អប់រំ​ចិត្ត ។
៤ – ផល​នៃ​ការ​អប់រំ​ចិត្ត
ចិត្ត​នេះ កាល​បើ​គេ​បាន​អប់រំ​ល្អ​ហើយ ធ្វើ​ឲ្យ​ស្ងប់​បរិសុទ្ធ​ហ្មត់ចត់​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​នឹង​សេចក្ដី​ចំរើន​យ៉ាង​ក្រៃលែង​អាច​ នាំ​សេចក្ដី​សុខ​មក​ឲ្យ​ជានិច្ច ។ សេចក្ដី​សុខ​ដែល​កើត​មក​អំពី​ការ​អប់រំ​ចិត្ត​ឲ្យ​ស្ងប់​នឹង​បរិសុទ្ធ​នេះ ជា​សេចក្ដី​សុខ​យ៉ាង​ត្រជាក់​ត្រជំ មិន​មាន​សេចក្ដី​សុខ​ណា​ៗ ក្នុង​លោក​ស្មើ​បាន, លោក​អ្នក​មាន​ប្រាជ្ញា​ទើប​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ពន់​ពេក។
ប្រយោជន៍​ដែល​កើត​អំពី​ការ​អប់រំ​ចិត្ត​នោះ ចែក​ចេញ​ជា ៣ ជាន់ គឺ​ទិដ្ឋធម្មិកត្ថៈ ( ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ), សម្បរាយិកត្ថៈ ( ប្រយោជន៍​ក្នុង​បរលោក ), បរមត្ថៈ ( ប្រយោជន៍​ឧត្ដម​គឺ​ព្រះ​និព្វាន ) ។
ទិដ្ឋិធម្មិកត្ថៈ អំណោយ​ផល​ឲ្យ​តាំង​ខ្លួន​បាន​ជា​គោល​ចារិក​ត្រឹម​ត្រូវ​ក្នុង​បច្ចុប្បន្ន ។ ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី​ឃ្មាត​ក្នុង​ករណីយកិច្ច​ដែល​ ជា​នាទី​របស់​ខ្លួន គឺ​ថា​បើ​នៅ​ក្នុង​វ័យ​ដែល​ត្រូវ​សិក្សា ក៏​គួរ​ជ្រើស​រើស​ការ​សិក្សា​ដែល​ជា​ប្រយោជន៍ លះ​វៀរ​ការ​សិក្សា​ដែល​ជា​ទោស​ចេញ, កាល​បើ​ឃើញ​ការ​សិក្សា​ដែល​ជា​ប្រយោជន៍​ហើយ ក៏​ចូរ​ព្យាយាម​ចំពោះ​ការ​សិក្សា​នោះ ទាល់​តែ​សម្រេច​ផល​តាម​បំណង កុំ​នឿយណាយ​រួញរា​ឡើយ, កាល​បើ​បាន​ទទួល​ការងារ​ណា ៗ ដែល​គេ​ប្រគល់​ឲ្យ ក៏​ចូរ​តាំង​ចិត្ត​ព្យាយាម​ធ្វើ​ការងារ​នោះ ៗ ឲ្យ​បាន​សម្រេច​ផល​តាម​ដែល​គេ​ប្រគល់​ឲ្យ​ឬ​គេ​ទុក​ចិត្ត​គួរ​អប់រំ​ចិត្ត​ ឲ្យ​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង ចំពោះ​អ្នក​ដទៃ ចំពោះ​ការងារ​ដែល​ជា​នាទី​របស់​ខ្លួន ចំពោះ​កាល​វេលា ចំពោះ​សមាគម ឲ្យ​ចិត្ត​មាន​សតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា អាចហាន រីករាយ ទន់ភ្លន់, មាន​សច្ចេកតញ្ញូ​កតវេទី បដិភាណ​ឈ្លាសវៃ​ដឹង​ហេតុការណ៍​មិន​ភ្ញាក់​ផ្អើល​អាច​ប្រកប​ករណីយ​នោះ ៗ ឲ្យ​សមគួរ​ដល់​កាលៈ​ទេស ចេះ​រក្សា​ករណីយ​នោះ ៗ មិន​ឲ្យ​សាបសូន្យ ឲ្យ​មាន​តែ​សេចក្ដី​ចំរើន​ដោយ​លំដាប់ រហូត​ដល់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​មក​ដោយ​ធម៌​ដ៏​ប្រពៃ ក៏​ចេះ​រក្សា​នឹង​ចាយ​វាយ​ក្នុង​ផ្លូវ​ដែល​ជា​ប្រយោជន៍ ចេះ​កាន់​ប្រយោជន៍​របស់​ទ្រព្យ​សម្បត្តិ​ទុក​ឲ្យ​បាន មិន​បណ្ដោយ​ឲ្យ​ប្រាសចាក​ប្រយោជន៍ ដែល​នឹង​ត្រឡប់​ជា​ទោស​ដល់​ខ្លួន ទាំង​ត្រូវ​ជា​មនុស្ស​មាន​កល្យាណ​មិត្រ​រួម​កិច្ចការ ឬ​ប្រឹក្សា​ប្រារព្ធ​ការងារ​គ្រឿង​ចិញ្ចឹម​ជីវិត​ជាដើម, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ គង់​នឹង​បាន​ទទួល​ផល​ដូច​ពោល​មក​ពុំ​ខាន ។
សម្បរាយិកត្ថៈ អំណោយ​ផល​ឲ្យ​ចេះ​ធ្វើ​ប្រយោជន៍​ដល់​ពួក​គណៈ​ប្រទេស​ជាតិ ហើយ​ជា​គុណ​សម្បត្តិ​ជាប់​នឹង​ខ្លួន ដូច​ស្រមោល​ជាប់​តាម​ប្រាណ សូម្បី​នឹង​ទៅ​កាន់​ទិស​ណា ៗ ក៏​រមែង​អំណោយ​ផល​តាម​ជូន​ទៅ​ឧបត្ថម្ភ​ក្នុង​ទិស​នោះ ៗ មិន​ឲ្យ​មាន​ទុក្ខ​លំបាក ។ ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សទ្ធា គឺ​ជឿ​ក្នុង​របស់​ដែល​គួរ​ជឿ, ឲ្យ​មាន​សីល គឺ​តាំង​ចិត្ត​ប្រព្រឹត្ត​កាយ​វាចា​រៀបរយ​ប្រាស​ចាក​ទោស​ទាល់​តែ​ចិត្ត​ជា​ ប្រក្រតី​មិន​កំរើក​ញាប់​ញ័រ, ឲ្យ​មាន​ចាគៈ គឺ​ចេះ​បែង​ចែក​លះ​ទាំង​ខាង​ក្នុង​នឹង​ខាង​ក្រៅ ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​មិន​ចង្អៀត, អ្វី​ជា​សត្រូវ​របស់​សទ្ធា​នឹង​សីល​ជា​ចំណែក​ខាង​ក្នុង​ក៏​រមែង​លះ​បាន, អ្វី​ជា​សត្រូវ​របស់​ការ​ខាង​ក្រៅ​ក៏​រមែង​លះ​បាន, ឲ្យ​មាន​បញ្ញា​ដឹង​ហេតុ​ផល​តាម​ពិត ក្នុង​របស់​ដែល​ខ្លួន​ជឿ​នឹង​លះ​បង់ ។ ការ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ រមែង​ជា​ហេតុ​ធ្វើ​ចិត្ត​ឲ្យ​ស្គាល់​ជាក់​លាក់​ក្នុង​ការ​បំពេញ​ប្រយោជន៍​ រួម​គឺ​ពួក​គណៈ​ដែល​ខ្លួន​នៅ​អាស្រ័យ ជា​គុណ​សមុទ័យ​ឲ្យ​ជា​អ្នក​លឿន​ដាច់​គេ​ក្នុង​ពួក​នោះ ៗ ។
បរមត្ថ អំណោយ​ផល​ឲ្យ​ជា​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ផុត​ចាក​កិលេសាសវៈ​ផុត​ចាក​កង​ ទុក្ខ​ទាំង​ពួង, ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​បញ្ញា​ជា​ហេតុ​ជ្រែក​ទុក្ខ ដែល​មាន​តណ្ហា​ជា​ដែន​កើត, កាល​បើ​អាច​លះ​តណ្ហា​បាន​ដាច់​ស្រឡះ​ហើយ កង​ទុក្ខ​ទាំង​ពួង​ក៏​រលត់​អស់​ដូច​ភ្លើង​ដែល​អស់​ប្រេង រមែង​រលត់​ទៅ​ដូច្នោះ ។
វិធី​អប់រំ​ចិត្ត​តាម​ដែល​ពណ៌នា​មក​នេះ សូម​លោក​អ្នក​មាន​ប្រាជ្ញា​ពិចារណា​មើល​ចុះ បើ​លោក​អ្នក​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ហើយ តែ​មិន​បាន​សម្រេច​លទ្ធផល​ដល់​ជាន់​ទី​បំផុត បាន​ត្រឹម​តែ​ការ​ធ្វើ ការ​និយាយ ការ​គិត ជា​សុចរិត​ប៉ុណ្ណោះ ក៏​គប្បី​នឹក​សង្ឃឹម​ក្នុង​ចិត្ត​ចុះ​ថា ខ្លួន​តិះដៀល​ខ្លួន​ឯង​មិន​បាន, អ្នក​ដឹង​ពិចារណា​ហើយ​ក៏​សរសើរ, កិត្តិស័ព្ទ​ខាង​ល្អ​រមែង​ក្រអូប​ខ្ចរ​ខ្ចាយ​ទៅ​គ្រប់​ទិសានុទិស, មិន​ជា​អ្នក​វង្វេង​ធ្វើ​កាល​កិរិយា, សូម្បី​នឹង​ត្រូវ​ទំលាយ​ខន្ធ​ទៅ​ក៏​មាន​សុគតិ​ជា​ទី​ប្រព្រឹត្ត​ទៅ​ក្នុង​ ខាង​មុខ, សុទ្ធ​តែ​ជា​ផល​ដែល​គួរ​ប្រាថ្នា​ពិត ៗ ទើប​ជា​ការ​សមគួរ​ណាស់​តែ​ខំ​ព្យាយាម​ក្នុង​ការ​អប់រំ​ចិត្ត​នេះ ដើម្បី​សម្រេច​ផល​ជា​សុខ​ក្នុង​ទី​គ្រប់​ស្ថាន គ្រប់​កាល​សម័យ ។ វិធី​អប់រំ​ចិត្ត​មាន​ន័យ​ដូច​ពោល​មក​ដូច្នេះ​ឯង ។

ចប់

ចិត្ត​សៅហ្មង​មក​ពី​មិន​ប្រឹង​អប់រំ
ប្រឹង​សន្សំ​ធ្វើ​ទាន​សីល​នឹង​ភាវនា,
ចិត្ត​សៅហ្មង​នាំ​ឲ្យ​រង​ទុក្ខ​ខ្លោច​ផ្សា
ក្នុង​អនាគត​កាល​នឹង​បច្ចុប្បន្ន ។
ចិត្ត​បរិសុទ្ធ​ផុត​មន្ទឹល​ស្រិល​ស្អាត​ភ្លឹង
មក​អំពី​ប្រឹង​ខំ​បំពត់​មិន​ស្រាកស្រន់,
ចិត្ត​បរិសុទ្ធ​នាំ​ឲ្យ​សុខ​អនេក​លន់,
សាធុជន​គួរ​អប់រំ​ចិត្ត​ទៅ​ហើយ !